អាមេរិក​ចោទ​ពាណិជ្ជករ​ចិន​ថា​មាន​ទំនាក់​ទំនង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

អាជ្ញាធរអាមេរិកបានចោទប្រកាន់និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើស្ត្រីជាពាណិជ្ជករចិនម្នាក់និងដៃគូពាណិជ្ជកម្មជាច្រើនរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ថាពាណិជ្ជករចិនរូបនោះបានជួយដល់ក្រុមហ៊ុនជាប់បញ្ជីខ្មៅរបស់កូរ៉េជើងមួយឲ្យគេចផុតពីទណ្ឌកម្ម ជុំវិញតួនាទីរបស់ក្រុមហ៊ុននោះនៅក្នុងកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

យោងតាមកាសែត Wall Street Journal បានឲ្យដឹងថា អ្នកស្រី ម៉ា សៀវហុង ដែលជាសមាជិកបក្សកុម្មុយនីស្តចិនផងនោះនិងក្រុមហ៊ុន Dandong Hongxian Industrial Development របស់គាត់ត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ថាបានដើរតួជាបណ្ដាញហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន Korea Kwangson Banking Corporation ដែលជាធនាគាររបស់កូរ៉េខាងជើង។

Dandong Hongxiang ដែលជាក្រុមហ៊ុនលក់ដុំគ្រឿងចក្រនិងសម្ភារៈឧស្សាហកម្មនោះ ត្រូវបានគេជឿថាបានដំណើរការផ្ទេរប្រាក់ដុល្លារនៅចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៥ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុអាមេរិកជំនួសឲ្យក្រុមហ៊ុន Korea Kwangson។

ក្រុមហ៊ុនកូរ៉េខាងជើងមួយនេះត្រូវបានអាមេរិកនិងអង្គការសហប្រជាជាតិដាក់ចូលក្នុងបញ្ជីខ្មៅដោយសារបានជួយឧបត្ថម្ភដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ