បក្ស​ប្រឆាំង​ស្នើអាមេរិកជួយ​កម្ពុជាឲ្យបានច្រើន​ក្នុង​ការ​បោះឆ្នោត

លោក ដានីញែល រ៉ូសសែល និងលោក កឹម សុខា (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

ប្រធានស្តីទីបក្សប្រឆាំងបានស្នើដល់សហរដ្ឋអាមេរិកជួយឲ្យបានច្រើនដល់ការបោះឆ្នោតនៅកម្ពុជា រួមទាំងដាក់អ្នកសង្កេតការណ៍ ទាំងមុននិងក្រោយការបោះឆ្នោត នាពេលខាងមុខ។

លោក កឹម សុខា បានសរសេរនៅក្នុងហ្វេសបុករបស់លោកថា លោកបានជួបពិភាក្សាជាមួយឧបការីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក លោក ដានីញែល រ៉ូសសែល (Daniel Russel) កាលពីព្រឹកមិញនៅទីស្នាក់ការបក្ស។ លោក កឹម សុខា បន្តថាលោកបានស្នើឲ្យសហរដ្ឋអាមេរិកជួយមកកាន់កម្ពុជាបន្ថែម ជាពិសេសអ្នកសង្កេតការណ៍អាមេរិកសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខនេះ។

លោកសរសេរថា៖ «ខ្ញុំបានស្នើសុំឲ្យសហរដ្ឋអាមេរិកជួយឲ្យបានខ្លាំងក្លាជុំវិញការបោះឆ្នោតនៅកម្ពុជា ទាំងមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ឆ្នាំ២០១៧និងឆ្នាំ២០១៨។ ពិសេសសូមឲ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកឲ្យបានច្រើន»។

ប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចនិងប្រជាធិបតេយ្យចំនួន៣៦ រាប់ទាំងអាមេរិកផង កាលពីពេលថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យរដ្ឋាភិបាលកម្ពុជាធានាការពារតួនាទីគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅកម្ពុជាស្របពេលការបោះឆ្នោតជិតមកដល់។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ ខណៈលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន ត្រូវបានកាត់ទោស២ឆ្នាំ និងមានជាប់បណ្តឹងនៅតុលាការចំនួន៣ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ