រញ្ជួយដី​កម្រិតខ្លាំងមួយនៅភាគកណ្តាលអ៊ីតាលីកាលពីម្សិលមិញ​

រញ្ជួយដីក្នុងកម្លាំងខ្លាំងមួយនៅក្នុងភាគកណ្តាលនៃប្រទេសអ៊ីតាលីកាលពីថ្ងៃពុធម្សិលមិញ បានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភខ្លាចមានការស្លាប់ច្រើនដូចកាលពីរញ្ជួយកាលពីខែសីហា ប៉ុន្តែរបាយការណ៍បឋមគឺមិនមានអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីម្សិលមិញនោះទេ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មានពលរដ្ឋមួយចំនួនរងរបួស។ ការរញ្ជួយបានកើតឡើង៣កន្លែង ក្នុងរយៈពេលប្រមាណ២ម៉ោង ហើយបានបណ្តាលឲ្យបាក់រលំនិងខូចខាតរដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងដែលក្នុងនោះរួមទាំងការបាក់បែកព្រះវិហារគ្រិស្តផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកភូមិសាស្ត្រអាមេរិកបានរកឃើញថា ការញ្ជួយលើកទី១មានកម្លាំង៥,៤រិច្ឆទ័រ ទី២កម្លាំងរញ្ជួយ៦,១រិច្ឆទ័រ និងទី៣កម្លាំងរញ្ជួយ៤,៩រិច្ឆទ័រ។

ក្រោយការរញ្ជួយបាន៥ម៉ោង ប្រធាននាយកដ្ឋានការពារជនស៊ីវិលលោក Fabrizio Curcio ថ្លែងថា មនុស្សជាង១០នាក់បានរងរបួស ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេនិងមិនគំរាមកំហែងដល់ជីវិតមនុស្សទេ។

ការរញ្ជួយដីនៅអ៊ីតាលីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងតំបន់ Marche, Lazio និង Umbria បានប៉ះដល់ទីក្រុងជាច្រើនហើយបានបណ្តាលឲ្យមនុស្សជិត៣០០នាក់ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ