ស្ទើរ​ស្លាប់ស្ទើរ​រស់ ទម្រាំ សៅ វណ្ណា បានឡើង​វគ្គ​​​​​៨នាក់

​ខុសពីការ​ប្រកួតមុនៗ ដែលបានធ្វើឡើងនៅក្នុងកម្មវិធី​​​​ប្រកួតជ្រើស​រើសជើង​ឯក​​របស់ប៉ុស្ដិ៍លេខ​​៥ ការប្រកួតរវាងកីឡាករ​កម្ពុជា​​២​រូប គឺ​សៅ វណ្ណា និងកីឡាករជាគូប្រកួត​ កីឡាកររូប​នេះត្រូវគេ​ឃើញ​​​​​​​​មាន​​​របួស​បែករយះហូរ​ឈាមដូចស្រោច​ទឹក​​​ពីលើមុខ ​ដោយ​ខាងគ្រូពេទ្យ​បារម្ភខ្លាច​​​​ប៉ះពាល់​ដល់សុខភាពរបស់កីឡាកររូបនេះ​នោះ​ផង។

យ៉ាងណាមិញ​​នៅ​​​ក្រោយ​បញ្ចប់ការប្រកួតកីឡាកររូបនេះ​នៅតែធ្វើបានល្អ ដោយ​ឈ្នះលើគូប្រកួតដែលជាជើងខ្លាំងម្នាក់ ​ហើយបានឡើងអង្គុយលើកៅអី​ក្នុងវគ្គ​​៨នាក់ ដែលជាវគ្គ​សំខាន់​មួយ​​​​​ដើម្បីបាន​បន្តទៅកាន់វគ្គ​​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​បើ​​​​​នៅតែឈ្នះការប្រកួតសម្រាប់មួយលើកក្រោយ។ ការប្រកួតដែលបានធ្វើឡើងនៅ​​​​​សង្វៀនទូរទស្សន៍​ប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​​កាលពី​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា ​នោះការប្រកួត​ដណ្ដើមជើងឯកប៉ុស្ដិ៍លេខ​​៥​​ដែលបានធ្វើ​ឡើង​​​ហើយទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារតែ​​​​​​​​​​​កីឡាករ​​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាម​​​​​មកពី​ទូទាំងប្រទេស​​រហូតដល់​​៣២​​នាក់ ដែលមានទាំង​កីឡាករ​​​ល្បីៗ​ជើងចាស់និង​​​​​​កំពុងឡើងកូដ​​​ថ្មីៗផង ​​​ត្រូវអោយ​គេ​ប្រមូល​ផ្ដុំគ្នាមក​​ប្រកួត​គ្នាចាញ់ធ្លាក់ៗ​​​​។

​​​​ការប្រកួត​ត្រូវ​បា​ន​​​​​​​​តម្រូវអោយ​​ប្រកួតជម្រុះតាំងពី​​៣២​​នាក់​យក​​១៦នាក់ និង​បន្ត​ពី​​១៦នាក់យក​​៨នាក់ ដោយ​​​ការប្រកួតដែលបានធ្វើឡើង​​កាលពីថ្ងៃទី​​​២៥ វិច្ឆិកាគឺ​កា​រប្រកួត​វគ្គចុងក្រោយ​របស់អ្នកឈ្នះ​នៅ​​វគ្គ​​១៦នាក់ ដើម្បីយក​​​៨នាក់។

កីឡាករ​​​​​២រូបគឺ​​ ​សៅ វណ្ណា និងកីឡាករ​​ ពុយ វណ្ណៈ គឺជាអ្នក​​បានឡើងអង្គុយ​ក្នុងវគ្គ​​៨នាក់នោះ​​ដោយអ្នកទាំងពី​​ទទួលបាន​ឱកាស​ឈាន ឡើងដោយសារតែ​​​បានប្រកួតឈ្នះ​​អ្នកដូចគ្នា​ក្នុងវគ្គ​​១៦នាក់​។ យ៉ាងណាមិញ
​ក្នុងចំណោមជ័យជម្នះរបស់កីឡាករទាំងពីរគឺមានតែ​​ជ័យជម្នះរបស់​កីឡាករ​​ សៅ វណ្ណា ​បង្គោលខៀវ​ដែល​ជាគូ​​ប្រកួត​​ជម្រើសជើង​​ឯកទី១ប៉ុណ្ណោះដែល​​មានអ្នក​ទស្សនា​​ផ្ដោតការ​ចាប់អារម្មណ៍ខ្លាំងក្លាជាង​គេ ដោយសារតែ​​​គេ​គ្រាន់តែបើកឆាកប្រកួតភ្លាមក៏ត្រូវគូប្រកួត​វាយ​​នឹង​កែង​អោយរយៈលើ​​ផ្ទៃមុខ​តែម្ដង ​​ហើយដោយសារតែស្នាម​រយះ​នោះ​ត្រូវចំ​​​សរសៃឈាម​ ទើប​មានឈាម​ហូរ​​​​​​​​​​​​​​ឥតឈប់​​​ធ្វើអោយ​ផ្ទៃមុខរបស់គេ​បើទោះជាត្រូវ​គ្រូពេទ្យ
និង​​លោកអាជ្ញាកណ្ដាល​ជួយ​ជូត​​ដដែល​ៗក៏នៅតែ​​​មានឈាម​​ហូរ​​ដាម​​ផ្ទៃមុខ​​​​មិនឈប់។

​​​​​​​កីឡាករ ​សៅ វណ្ណា ត្រូវគេឃើញមិន​បោះ​​បង់ក្ដីស្រម៉ៃ​​ដើម្បីបានឡើងទៅវគ្គ​​​៨នាក់នោះទេ ​​ដោយសារតែគេប្រឹង​ប្រែង​​​​​​​ប្រកួតគ្នា​​​ជាមួយគូប្រកួត​យ៉ាងស្វិតស្វាញ​​​​មិនព្រមឈប់នោះទេ បើទោះជា​សភាពហូរឈាមរបស់គេ អាច​បណ្ដាលអោយគេ​​​​​ខ្សោះឈាម​និង​​វិលមុខនៅក្នុងពេលប្រកួត​​។ ​កីឡាករបង្គោលខៀវរូបនេះ​​កាន់តែ​ស្ទុះវាយចូល​​
​ដោយមិន​បាក់ស្មារតីនេះទេ ហើយទំនង​ជា​​ការ​វាយ​លុករបស់គេកាន់តែមានភាពរឹងមាំ​អមដោយមានឈាម​ហូរ​ស្រោចមុខផង ទើបធ្វើអោយកីឡាករ​ម្ខាងទៀតបែរជា​​ភ័យរន្ធត់ទៅ​វិញ ហើយធ្វើអោយឱកាស​វាយត្រូវរបស់កីឡាករ សៅ វណ្ណា កាន់តែកើតមានឡើងក្នុងទឹកទី​​៣។

កីឡាករ សៅ វណ្ណា ​បានក្លាយជាអ្នកឈ្នះនៅវគ្គ​ចុងក្រោយយ៉ាងមោទនភាព ​​ដោយ​​ម្នាក់ដែលបានទស្សនាការប្រកួតមួយនេះ សុទ្ធតែបានសរសើរថា​​នេះជាជោគជ័យដ៏កម្រ ​បើទោះជា​​​ទម្រាំ​បានឈ្នះគឺ​​​ស្ទើរតែធ្វើអោយ​កីឡាករ សៅ វណ្ណា លះ​បង់​​​​​សុវត្ថិភាព​ផ្ទាល់ខ្លួនក្នុងការ​វាយ​លុក ក្នុងពេលដែល​​សភាព​​ហូរឈាមរបស់គេ​ក៏មានសភាព​ខ្លាំង តែ​​គេនៅតែ​តស៊ូបាន។ ការប្រកួតរបស់គេ​ជា​មួយនឹងកីឡាករ ​​​វុត្ថា ​ប៊ុនឃាង បាន​បង្ហាញអោយឃើញនូវភាពក្លាហាន និង​ការ​តស៊ូយ៉ាង​​ស្វិតស្វាញ​របស់គេ ​​ដោយសារតែ​ សៅ វណ្ណា ដ្បិតថា​មានរហួសធ្ងន់ធ្ងរ​ប៉ុន្តែនៅតែ​​​​​បានប្រឹង​ប្រែងរហូត​​​ធ្វើ​អោយកីឡាករ​​ជាគូភាគី​​​ជាស្លុតស្មាតីទៅវិញ ​ហើយ​​​​​​​ផ្ដល់ឱកាសអោយគេ​បាន​ក្លាយជាអ្នកមានប្រៀប។

​​​​​​​​អ្នកទស្សនា​ភាគច្រើនសុទ្ធតែមានការ​​រន្ធត់ចិត្ត បន្ទាប់ពីឃើញកីឡាករ ​​សៅ វណ្ណា ​​បែក​រយះ​ដល់ថ្នាក់​ហូរឈាម​ដល់ម្លឹងប៉ុន្តែគេនៅតែមិនព្រមចុះញ៉ម​ ហើយប្រឹង​យកជ័យជម្នះ​​​​​​​​​​​ឈានទៅវគ្គ​​​៨នាក់។ លោក ​សេង កដិកា អ្នករៀបចំ​ការប្រកួត​​​ប្រចាំទូរទស្សន៍ប៉ុស្ដិ៍​លេខ​​៥​​បញ្ជាក់ថា ​​​​​ជ័យជម្នះរបស់កីឡាករ សៅ វណ្ណា បានបង្ហាញ​អោយឃើញពីភាពស្វិតស្វាញ​របស់កីឡាករ ដែល​ស្រេកឃ្លានជ័យ​ជម្នះដែលលោកចង់បាន។

លោក​​​ថាក្នុងពេលដែល​គេ​មិនព្រម​បញ្ឈប់ការ​ប្រកួត​​​​ដោយសារតែ​មានឈាម​ច្រើន លោកភ័យរឿងគេ​វិលមុខ ប៉ុន្តែ​​​​​នៅពេលដែលគេទប់ជំហរ​បានល្អ ​​ហើយកាន់តែ​ធ្វើការវាយ​មុខ​​​បានល្អ ទើបលោក​យល់ថា​មិនមាន​បញ្ហា
ហើយ​កីឡាករ​​​ដែល​​ទទួលបរាជ័យ លោកថាអាច​បណ្ដាលមកពី​​គេ​ស្លុត​​​​នឹងឈាមនោះទៅវិញ។

លោក​​ថាកីឡាករ សៅ វណ្ណា ក្រៅពី​​​​​​​​​​ខ្លាំង​ក្នុងការ​តស៊ូ គឺអាច​​ទប់​ស្មារតីបានល្អ​ ទើបធ្វើអោយ​គេទទួលបានជ័យជម្នះ​នៅវគ្គចុងក្រោយ។ លោកថា កីឡាករ សៅ វណ្ណា ទទួលបានជោគជ័យ​គួរជាទី​មោទនៈ ហើយ​​ក្រោយពីមាន​ឱកាស​ឈានឡើងទៅវគ្គ៨នាក់ គេ​នឹង​ត្រូវ​បន្តឡើងប្រកួតជាមួយ​​អ្នកឈ្នះ និង​អ្នកឈ្នះ​បន្ត​ទៀត ដើម្បី​ជម្រុះ​យកតែ​​​៤​នាក់​ ដែល​ជាវគ្គកាន់តែសំខាន់​​ឆ្ពោះទៅរក​​​​​​តំណែង​ជើងឯក​និងប្រាក់លាន។ លោកថា​​ កីឡាករទាំង​​៨ដែលទើបជម្រុះបាន ជាពិសេសគឺ សៅ វណ្ណា ​​សុទ្ធតែមានឱកាស​​បានក្លាយជា​​​​ម្ចាស់ពាន និងប្រាក់​លាន​នៅវគ្គចុងក្រោយ​ ប្រសិនបើម្នាក់ក្នុងចំណោម​ពួកគេ នៅតែរក្សាជំហរ​​ហ្វឹកហាត់ និងវាយ​លុកបានល្អ​​​​​ហើយ​បន្តឈ្នះ​ដោយមិន​ចាញ់។

លោកថា​ការប្រកួតមួយនេះ មិនភ័យរឿង​កីឡាករ​​ណា​មួយ​លក់​ដូរ​លទ្ធផលដូចការប្រកួតជើងឯកដែលប្រើរូបមន្ត​ផ្សេង​នោះទេ ទើបការប្រកួតរវាង​​កីឡាករ​ សៅ វណ្ណា និង​កីឡាករជាគូប្រកួត គឺកីឡាករ ​សៅ វណ្ណា ​បានឈ្នះពិន្ទុ ហើយឈាន​ឡើងទៅវគ្គ​​៨នាក់ ​បើទោះជាត្រូវ​​​​​​​​​​​​មានរបួស​ហូរឈាម​​ដូចគេស្រោច​មុខ​​​​​​​​ដែលមិនខុសពី​​​ប្ដូរ​
ជីវិត​​​យកឈ្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ