មន្ត្រី​តុលាការ​ជាង​៤០០​នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ

មន្ត្រី​តុលាការចំនួន ៤០៦​នាក់ ត្រូវ​បាន​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហមុនី ដំឡើង​ឋានន្តរ​ស័ក្តិ​​នៅ​ទូទាំង​ប្រទេស។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​​ចេញកាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​នេះ បាន​បង្ហាញ​ថា ចៅក្រម​ចំនួន ២៤៦​​រូប ត្រូវ​បាន​​ដំឡើង​ឋានន្តរស័ក្តិ​ទៅ​ជា​ឧត្ដម​ចៅក្រម​ វរៈ​ចៅក្រម និង​អនុ​ចៅក្រម ខណៈ​ដែល​ព្រះរាជ​អាជ្ញា​ចំនួន ១០៦​រូប ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ទៅ​ជា​ឧត្ដម​ព្រះ​រាជ​អាជ្ញា វរៈ​ព្រះ​រាជ​អាជ្ញា និង​អនុ​ព្រះ​រាជ​អាជ្ញា​ នៅ​ទូទាំង​ប្រទេស។

ការ​សម្រេច​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការទូល​ស្នើ​សុំ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ