លោក សម រង្ស៊ី៖ លោក ហ៊ុន សែន ប្រើប្រាស់តុលាការអាយ៉ងក្រោមបញ្ជាគាត់ដោយមិនចេះអៀនខ្មាស

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបន្តរិះគន់ចំៗ​ទៅ​លើ​​​​លោ​ក​នាយករដ្ឋមន្ត្រីថា បានបន្តប្រើប្រាស់តុលាការធ្វើជាឧបករណ៍នយោបាយ ខណៈដែលតុលា​កា​រ​​បា​​​ន​បន្ត​កា​ត់ទោសលោកមួយករណីទៀតទាក់ទិនបញ្ហាព្រំដែន។

ព្រឹកថ្ងៃទី២៧ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមឲ្យលោ​ក សម រង្ស៊ី និង​ជំនួ​យ​កា​​ររបស់លោកពីរនាក់ទៀត ជាប់ទោស៥ឆ្នាំ ចោទពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯក​សា​រសា​ធារ​ណៈ​​ ​​​​បទប្រើ​ប្រាស់ឯក​សារសា​ធារណៈក្លែងក្លាយ និងបទញុះ​ញង់បង្កឲ្យមា​នភាពវឹ​កវរធ្ងន់​ធ្ងរដ​ល់ស​ន្តិ​សុ​ខ​ស​ង្គ​ម​។

លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែរថា៖ «ប្រទេសកម្ពុជា ជាប្រទេស​មួយខុ​ស​គេក្នុងពិភពលោក ដែលអ្ន​កស្លូ​ត​ត្រង់​ ត្រូវគេផ្តន្ទាទោស តែជនឧក្រិដ្ឋមានសេរីភាព ធ្វើអំ​ពើ​អា​​ក្រក់​បា​នតា​ម​ចិត្ត ប្រកបដោយ​និទណ្ឌ​ភាព»។

លោក សម រង្ស៊ី សរសេរទៀតថា៖ «ក្រោមរបបផ្តាច់ការ និងព្រៃ​ផ្សៃ​​រប​ស់លោក ហ៊ុន សែន ដែល​ប្រើ​ប្រាស់​តុលា​​​​​ការអាយ៉ងក្រោម​បញ្ជាគាត់ដោយ​មិន​ចេះ​អៀ​​នខ្មាស»។

លោក សម រង្ស៊ី បញ្ជាក់លើបណ្តាញសង្គមនោះទៀតថា ការដែលតុលាការចេញសាលក្រមផ្ត​ន្ទាទោ​ស​លោក និងសហការីទាំងពីរនាក់នេះ លោកថាជាការជំរុញកម្លាំ​ងចិត្តកាន់តែខ្លាំងក្នុងកា​រត​ស៊ូដើ​ម្បីនាំ​​មក​នូ​វ​ការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យនៅឆ្នាំ២០១៧និង២០១៨ខាងមុខ។

ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់អះអាងថា ចំណាត់ការនានារបស់តុលាការដែលបា​នចា​ប់ឃុំ​ខ្លួនមន្ត្រីសង្គមស៊ីវិលរួមទាំងចាប់ខ្លួនសកម្មជនបក្សប្រឆាំងផង ថាជាវិធានការច្បាប់។

លោក សម រង្ស៊ី បាននិរទេសខ្លួនម្តង​ទៀតនៅចុងឆ្នាំ២​០១៥ បន្ទាប់ពី​តុលាការ​បានសើរើ​បណ្តឹង​ចា​ស់​ដែ​ល​​ប្តឹងដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាគឺលោក ហោ ណាំហុង ពីបទបរិ​ហា​កេរ្តិ៍ឡើ​ង​វិញ​។

បច្ចុប្បន្ននេះ មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរូបនោះ ត្រូវបានតុលាការផ្តន្ទាទោសច្រើនករណី ដូច​​ជា​​​ចោទពីបទបរិហាកេរ្តិ៍លោក ហ៊ុន សែន ទាក់ទិននឹង​ចំនួនអ្នកគាំទ្រហ្វេសប៊ុកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ