គយ​កម្ពុជា​ប្រកាស​ប្រើ​ត្រា​ពន្ធ​គយ​ថ្មី​បិទ​ភ្ជាប់​លើ​ទំនិញ

អាជ្ញាធរ​គយ​កម្ពុជា បាន​ប្រកាស​ឲ្យដឹង​អំពី​ការ​ប្រើ​ប្រាស់​ត្រា​ពន្ធ​គយ​ប្រភេទ​ថ្មី សម្រាប់​បិទ​ភ្ជាប់​ជាមួយ​ផលិត​ផល​ស្រា នាឡិកា និង​ទូរស័ព្ទ​ស្មាតហ្វូន ដែល​ស្ថាប័ន​នេះ​អះ​អាង​ថា មាន​សុវត្ថិភាព។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​ប្រកាស​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ប្រមូល​ចំណូល និង​ចៀស​វាង​ការ​ក្លែង​ក្លាយ​ ស្ថាប័ន​របស់​លោក​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​ត្រា​ពន្ធ​គយ​ប្រភេទ​ថ្មី ដែល​មាន​សុវត្ថិភាព ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា​ឆ្នាំ​ក្រោយ​នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ ត្រា​ពន្ធ​គយ​ប្រភេទ​ថ្មី​នេះ គឺ​ជា​ប្រភេទ​ស្ទីកឃ័រ ដែល​បង្កប់​ទៅ​ដោយ​លក្ខណៈ​ពិសេស​​អាច​មើល​ឃើញ​ដោយ​ប្រើ​ពិល​ពន្លឺ​ឡាស៊ែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ