ក្រសួងមហាផ្ទៃរំឭកឲ្យពន្លឿនបញ្ជូនឈ្មោះក្រុមប្រឹក្សាទៅ គ.ជ.ប.

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 8:28 AM | បោះឆ្នោត | 0 | 862 ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ បាន​រំឭកមន្ត្រីឲ្យស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរៀបចំបញ្ជីបោះឆ្នោ​តដំបូង សម្រាប់​ការបោះឆ្នោតជ្រើ​សតាំងស​មាជិក​ព្រឹទ្ធ​សភានី​តិ​​​​​​កា​​ល​ទី៤ ឲ្យទាន់ការកំណត់​របស់គ​ណៈក​ម្មា​​ធិ​​កា​​​រ​ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

លិខិតចុះថ្ងៃទី២៥ ខែធ្នូ ក្រសួងមហាផ្ទៃ​បានប្រាប់ទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត​ថា ត្រូវស្រ​ង់ឈ្មោះ​​​ស​មា​ជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង​ ដោយ​ក្រសួង​ថា ដើ​ម្បី​ធា​​​​នា​ឲ្យដំណើរការរៀបចំនិងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង​សម្រាប់​ការបោះឆ្នោ​តជ្រើសតាំ​ងសមាជិ​ក​ព្រឹ​​​​​ទ្ទ​​សភានិតិកាលទី៤ឆ្នាំ២០១៨ ឲ្យបានទាន់​ពេលវេ​លា។ ក្រ​សួងរំឭក​រដ្ឋបាលរាជធានី-ខេត្ត ឲ្យ​បញ្ជូន​បញ្ជី​មក​ គ.ជ.ប. ​យ៉ាងយូត្រឹម​ថ្ងៃ​ទី២៨ ​ខែធ្នូ​ឆ្នាំ២០១៧។

តាមប្រតិទិនរបស់ គ.ជ.ប. ការបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធ​សភានីតិកាលទី៤ នឹងធ្វើឡើង​នៅថ្ងៃ​ទី២៥ ​ខែ​កុម្ភៈ ​ឆ្នាំក្រោយ​នេះ ។

ការបោះឆ្នោតអសកលនេះ មា​​​ន​​​​​គ​​ណបក្ស៤ ចូលរួមប្រកួតប្រជែង មានគណបក្សប្រជាជនកម្ពុជា គណប​ក្ស​យុ​​វជនកម្ពុជា គណ​បក្ស​ខ្មែររួបរួមជាតិ និងគណបក្សហ៊ុនស៊ិនប៉ិច៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required