បុរសនៅបាត់ដំបងម្នាក់ដុតផាវរងរបួសខ្លួនឯង

បុរស​ដែល​បាន​រង​ប្រអប់​ដៃ​ខាង​ឆ្វេង(រូបថត​៖​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ)

បុរស​អាយុ ២១​ឆ្នាំ​ម្នាក់ បាន​រង​ប្រអប់​ដៃ​ខាង​ឆ្វេង បន្ទាប់​ពី​បុរស​រូប​នោះ បាន​ដុត​ផាវ​គ្រាប់​បែក​​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ហាម​ឃាត់​ការ​ដុត​ផាវ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​។

អធិការ​រង​នគរបាល​ស្រុក​ភ្នំព្រឹក លោក សារ៉េត វិសេដ្ឋ ត្រូវ​បាន​វេបសាយ​អគ្គ​ស្នងការ​នគរបាល​​ជាតិ​កម្ពុជា ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា លោក លី ទិត្យ ពលរដ្ឋ​រស់​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជចិន្តា បាន​រង​របួស​រហែក​ប្រអប់​ដៃ​ខាង​ឆ្វេង​ដូច​ជ្រៀក​ងៀត បន្ទាប់​ពី​ដុត​ផាវ​គ្រាប់​បែក​នៅ​នឹង​ដៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ម្សិល​មិញ។

មន្ត្រី​នគរបាល​រូប​នេះ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​រូប​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មណ្ឌល​សុខភាព​ពេជ្រ​ចិន្តា។

អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា​នេះ បាន​សេចក្ដី​ណែនាំ​មួយ​ ដោយ​បាន​ហាម​ឃាត់​ការ​ដុត​ផាវ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ