ថ្ងៃ​ចូល​ឆ្នាំ​ចិន​ម្សិលមិញ មនុស្ស​យ៉ាង​ហោច​១១​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

សកម្មភាព​ចរាចរណ៍​នៅ​កម្ពុជា​កន្លង​មក

តួលេខ​របស់​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១១​នាក់ បាន​ស្លាប់ ហើយ​មនុស្ស ២២​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចំ​ពេល​ដែល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ប្រទេស​កម្ពុជា។

តួលេខ​ដែល​ចេញ​ដោយ​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិលមិញ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​សរុប ១៦​ករណី​នៅ​ទូទាំង​ប្រទេស ដោយ​បណ្ដាល​ឲ្យ​មនុស្ស ១១​នាក់​ស្លាប់ ខណៈ​មនុស្ស ១៥​នាក់​ទៀត​រង​របួស​ធ្ងន់ ហើយ ៧​នាក់​ទៀត​រង​របួស​ស្រាល។

ក្នុង​ចំណោម​អ្នក​រងគ្រោះ​ទាំង​នោះ នគរបាល​ចរាចរណ៍​បញ្ជាក់​ថា អ្នក​ដំណើរ ១៦​នាក់ ពុំ​បាន​ពាក់​មួក​សុវត្ថិភាព​នោះ​ឡើយ​អំឡុង​ពេល​ធ្វើ​ដំណើរ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ត្រូវ​បាន​គេ​ប្រារព្ធ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ