លោក ហ៊ុន​ សែន ចង់​ឃើញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​ពី​ឥណ្ឌា ខណៈ​អះអាង​ពី​ស្ថេរភាព​នយោបាយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌា-កម្ពូជា នៅ​ទីក្រុង​ញូវដេលី ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​ឥណ្ឌា។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានជំរុញទៅ​ឥណ្ឌា​ឲ្យ​បង្កើនការវិនិយោគមកកាន់កម្ពុជា ដោយលោក​អះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។

​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ បាន​ជួប​ជុំ​ជាមួយ​ក្រុម​ពាណិជ្ជករ​ឥណ្ឌា នៅ​ក្នុង​វេទិកា «ធុរកិច្ច​ឥណ្ឌា-កម្ពុជា» ដែល​មាន​ការ​ចូល​រួម​ពី​​សម្ព័ន្ធសភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មឥណ្ឌា សហព័ន្ធ​សភាពាណិជ្ជកម្ម ​និង​ឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។

លោក ហ៊ុន សែន បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ចង់​ឃើញ​ក្រុមហ៊ុន​ឥណ្ឌា​កាន់​តែ​ច្រើន​បន្ថែម​ទៀត ចូល​មក​វិនិយោគ​នៅ​កម្ពុជា ខណៈ​ដែល​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ឥណ្ឌា​ចំនួន ៥ បាន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១០៥​លាន​ដុល្លារ​រួច​ហើយ នៅ​ក្នុង​ប្រទេស​នេះ។

មេដឹកនាំ​កម្ពុជា​រូប​នេះ ក៏​ចង់​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ផង​ដែរ ដោយ​លោ​កថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជករ​ឥណ្ឌា​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ។

ដោយ​អះ​អាង​ពី​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រុម​ពាណិជ្ជករ​ឥណ្ឌា​ថា កម្ពុជា​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ព័ត៌មាន​វិទ្យា និង​សូហ្វវែ និង​វិស័យ​កសិកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ