លោក ត្រាំ ព្យាយាម​បង្កើន​ចំណាយ​ថវិកា​ក្នុង​វិស័យ​យោធា ៩​ភាគរយ​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​ព្យាយាម​បង្កើន​ការ​ចំណាយ​យោធា​ឲ្យ​បាន ៩​ភាគរយ បើ​ទោះបី​ជា​សហរដ្ឋ​អាមេរិក​បាន​​កំពុង​ជាប់​ផុង​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន ហើយនៅ​តែ​ជា​មហា​អំណាច​យោធា​ខ្លាំង​បំផុត​ក៏​ដោយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​សេតវិមាន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក ត្រាំ នឹង​ស្នើ​ទៅ​សភា ឲ្យ​បង្កើន​ការ​ចំណាយ​របស់​មន្ទីរ​បញ្ចកោណ​​ចំនួន ៥៤​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ក្រោយ នៅ​ក្នុង​​សំណើ​កញ្ចប់​ថវិកា​ជាតិ​លើក​ដំបូង​របស់​លោក និង​កាត់​បន្ថយថវិកា​ក្នុង​ចំនួន​ដូច​គ្នា​នេះ​ពី​ផ្នែក​ដទៃ​ទៀត​ដែល​មិន​មែន​ជា​វិស័យ​យោធា ក្នុង​នោះ​មាន​ទាំង​ការ​កាត់​បន្ថយ​ជំនួយ​បរទេស។

លោក ត្រាំ មិន​បាន​លើក​ឡើង​ពី​ការ​ចំណាយ​របស់​សហព័ន្ធ​នោះ​ឡើយ។ ផែនការ​ចំណាយ​ក្នុង​វិស័យ​យោធា​របស់​លោក ត្រាំ គឺ​ជា​ផ្នែក​មួយ​នៃ​សំណើ​កញ្ចប់​ថវិកា​ទៅ​កាន់​សភា ដែល​នឹង​ធ្វើ​តាម​ផែនការ​របស់​លោក ត្រាំ នោះ​ឡើយ បើទោះបី​ជា​សភា​កាន់​កាប់​ដោយ​ក្រុម​បក្ស​សាធារណរដ្ឋ​ក៏​ដោយ។ ការ​ចរចារ​ជាមួយ​ក្រុម​សមាជិក​សភា​ទៅ​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​នេះ នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ខែ ដើម្បី​សម្រេច​ចេញ​ជា​ផ្លូវការ។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អភិបាល​រដ្ឋ​នៅ​សេតវិមាន​ថា ផែនការ​ចំណាយ​ថវិកា​របស់​លោក មាន​ទាំង​ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ ដើម្បី​កសាង​អំណាច​យោធា​អាមេរិក​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ