កូរ៉េខាងជើងបានផ្តល់ឧបករណ៍ផលិតអាវុធគីមីដល់ស៊ីរី

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិក​បានបង្ហាញរបាយការណ៍ថា ប្រទេសកូរ៉េខាងជើង ជាអ្នកផ្គត់ផ្គង់សម្ភារផលិតអាវុធគីមីទៅឲ្យប្រទេសស៊ីរី។

សម្ភារដែលក្រុមអ្នកជំនាញរកឃើញថា កូរ៉េខាងជើងប្រគល់ឲ្យទៅស៊ីរីនោះរួមមាន គ្រាន់ធន់ជាមួយទឹក អាស៊ីត និង បំពង់សម្រាប់ផលិត។​ នេះបើតាមសារព័ត៌មាន ​BBC។​

តាមការរកឃើញរបស់អង្គការសហប្រជាជាតិ​ក៏សង្ស័យដែរថា អ្នកជំនាញខាងផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង បានជួយផលិតអាវុធដល់ប្រទេសស៊ីរី។​ នេះបើតាមការចុះផ្សាយរបស់ New York Times​។

របាយការណ៍នេះ បានផ្សព្វផ្សាយឡើងក្រោយពេលដែល មានការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេស៊ីរី ហើយករណីប្រើប្រាស់អាវុធនេះ គឺរដ្ឋាភិបាលស៊ីរី និង ក្រុមបះបោរបានចោទប្រកាន់គ្នាទៅវិញទៅមក។​

ពេលនេះ ទាំងប្រទេសស៊ីរី និង​ប្រទេសកូរ៉េខាងជើងកំពុងតែក្លាយទៅជាគោលដៅនៃការដាក់សម្ពាធពីសហគមន៍អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ