រដ្ឋាភិបាលថាអ្នក​ប្រើ​គ្រឿង​ញៀន​​កើនឡើង​​២៤ភាគរយ

អាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ​មានអ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កើន​ដល់​ជាង​២​ម៉ឺននាក់លើស​ឆ្នាំ​មុនជាង​២៤% ហើយជិតពាក់​កណ្តាល​នៃ​អ្នក​ញៀន​ទាំង​នោះ​នៅ​មិន​ទាន់​ទៅ​ទទួល​សេវា​ព្យា​បាល​នៅ​ឡើយ។

ក្នុងរបាយការណ៍​បូក​សរុបលទ្ធផល​ប្រចាំ​ឆ្នាំ​២០១៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​​ដែល​​បាន​​ផ្សព្វ​ផ្សាយ​​​ នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា​ ពេញ​មួយ​ឆ្នាំ​២០១៦​កន្លងទៅ ខ្លួន​បាន​រក​ឃើញថា​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់គ្រឿង​​ញៀន​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២០ ៦២១នាក់ ដែល​ក្នុង​នោះ​ ១១​ ៦០១នាក់ បាន​ទៅ​ទទួលការ​ថែ​ទាំ​ព្យាបាល ខណៈ​ ៩ ០២០ នាក់​ផ្សេង​ទៀត​ឬ​ស្មើ​នឹង​ ៤៥,១២% មិន​ទាន់​បាន​ទទួល​បាន​សេវា​ព្យាបាល​នៅ​ឡើយ។

របាយការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ប្រើ​ប្រាស់គ្រឿង​ញៀន​ទាំង​នោះ​ភាគ​ច្រើន​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំដល់៣៥ឆ្នាំ ដែល​ភាគច្រើនគឺជា​សិស្ស​ និស្សិត កម្មករ និង​អ្នក​គ្មាន​មុខ​របរពិតប្រាកដ។

តាម​របាយការណ៍​នោះ ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀននេះបណ្តាលមកពីការ​ ​ហូរ​ចូលច្រើន​​តាម​ច្រក​ភាគខាង​ជើង និង​ឦសាន​នៃ​ប្រទេសកម្ពុជា គឺចេញ​ពី​តំបន់​ត្រីកោណ​មាស (ថៃ​ ឡាវ ភូមា)។

​ចំពោះ​លទ្ធផល​នៃ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​វិញ អាជ្ញាធរ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ខ្លួនធ្វើ​ការ​បង្ក្រាប​បាន​ ៤ ២៤៦ ករណី កើន​លើស​ឆ្នាំ​មុន​ជាង​១ពាន់​ករណី ​ចាប់​បានសារធាតុ​ញៀន​បាន​ជាងបាន​ ១៨០​ គីឡូក្រាម និង​ឃាត់​ខ្លួន​មនុស្ស​បាន​ជិត​១ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ