កូរ៉េ​ខាង​ជើង​សាក​ល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​ថ្មី​មួយ​ទៀត

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​មួយ​ទៀត ដែល​មន្ត្រី​អាមេរិក​ជឿ​ថា អាច​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​កូរ៉េ​ខាង​ជើង ក្នុង​ការ​អភិវឌ្ឍ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា ការ​សាក​ល្បង​នេះ បាន​កើត​ឡើង​​បន្ទាប់​ពី​ការ​សាក​ល្បង​ម្ដង​រួច​មក​ហើយ​នៅ​ដើម​ខែ​មីនា​នេះ ហើយ​ជា​សញ្ញា​ថ្មី​មួយ​ទៀត​​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​កម្មវិធី​ផលិត​អាវុធ​របស់​ក្រុង​ព្យុងយ៉ាង។ ការ​សាក​ល្បង​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​អាមេរិក​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​សាក​ល្បង​គ្រាប់​មីស៊ីល និង​គ្រាប់​បែក​នុយក្លេអ៊ែរ នា​ពេល​អនាគត។

ក្រុម​មន្ត្រី​អាមេរិក​ជាច្រើន ដែល​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​និយាយ​ថា ការ​សាក​ល្បង​នោះ បាន​កើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​នោះ អាច​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប៕

កាល​ពី​ដើម​ខែ​មីនា​នេះ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​និយាយ​ថា ប្រទេស​លោក​បាន​សាក​ល្បង​ម៉ាស៊ីន​ថ្មី នៅ​ឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុកកែត​តុងឆាង​រី ដោយ​ថា ជា​កំណើត​ថ្មី​នៃ​ឧស្សាហកម្ម​គ្រាប់​រ៉ុក​កែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ