ក្រសួងអប់រំអំពាវនាវទៅមន្ត្រីក្រោមឱវាទជួយឧត្តម្ភដល់ទាហ៊ាន​ការពារព្រំដែន​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 5:42 PM | ការអប់រំ | 0 | 1435 រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន

ក្រសួងអប់រំ អំពាវនាវទៅមន្ត្រីស្ថាប័ននេះ ជួយបរិច្ចាគថវិកា និងសម្ភារដល់ទាហ៊ាន​ ដែល​ឈរជើង​ការពារ​បូរណ​​ភាពទឹកដីនៅតាមព្រំដែន​ ដោយថាដើម្បីលើកកម្ពស់ជីវភាពពួកគេ​។

ក្នុងលិខិតអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយ​កាលពីម្សិលមិញ បានអំពាវនាវទៅមន្ត្រីក្រសួង​អប់រំទាំងអស់ចូលរួមបរិច្ចាគថវិកា សម្ភារ ទៅតាមការស្ម័គ្រចិត្តដោយមិនកំណត់ ដើម្បីឧបត្ថម្ភដល់អង្គភាពកង​ពល​តូចឆ័ត្រយោង៩១១ ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែន ដោយ​ផ្សារភ្ជាប់សមរភូមិក្រោយ ជាមួយសមរភូមិមុខ និងលើកកម្ពស់ជីវភាពគ្រួសារពួកគេ​ផង​ដែរ​។

លិខិតដដែលបញ្ជាក់ថា ថវិកានេះនឹងប្រគល់ឲ្យនាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ ត្រឹមថ្ងៃទី៥ ខែមេសា វេលា​ម៉ោង​១៧.០០នាទី ដើម្បីយកទៅជួយឧបត្ថម្ភដល់យោធាទាំងនោះ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required