អគ្គិភ័យសម្លាប់មនុស្សពីរនាក់នៅខណ្ឌដង្កោ

​មនុស្សយ៉ាងតិច២នាក់ បានស្លាប់ និង១នាក់ទៀតបានរងរបួសធ្ងន់ ករណីអគ្គិភ័យឆេះផ្ទះមួយខ្នងកាលពីយប់ថ្ងៃទី២៨ខែមេសា នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជាធានីភ្នំពេញ ដែលជាតំបន់សំណង់មិនរៀបរយ ស្ថិតនៅខាងកើតវត្តជើងឯក។​

នាយករដ្ឋបាលសាលាខណ្ឌដង្កោ លោក ម៉ុក ពុទ្ធា ឲ្យVODដឹងថា អគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង២:១៥នាទីយប់មិញ ហើយថា បើតាមការរាយការណ៍បឋមពីប៉ូលិសមូលដ្ឋាន គឺបណ្តាលមកពីទុះសេខ្សែភ្លើង។

លោកបន្តឲ្យដឹងថា អ្នកដែលស្លាប់ទាំងពីរគឺ បងប្អូនស្រីប្រុស អាយុ១៨ឆ្នាំនិង១៧ឆ្នាំ ដែលដេកនៅជាន់ខាងលើ ចំណែកឪពុកម្តាយនិងកូនពៅ ដែលដេកខាងក្រោមបានរត់គេចចេញ ប៉ុន្តែឪពុករងរបួសដោយ​សារព្យាយាមចូលទៅជួយកូនទាំងពីរ ហើយនៅពេលនេះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។

លោកបន្តទៀតថា ឡានទឹកមកជួយពន្លត់ដែរ តែមិនអាចចូលបានព្រោះផ្លូវតូចចង្អៀត ហើយភ្លើងក៏បានលេបត្របាក់ផ្ទះទំហំ៥គុណនឹង៦ម៉ែត្រនោះទាំងស្រុង។

​នៅពេលនេះ អ្នកជិតខាង និងអាជ្ញាធរកំពុងសហការគ្នាជួយដល់គ្រួសារដែលរងគ្រោះដោយ​សារអគ្គភ័យបំផ្លាញផ្ទះនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ