លោកនាយករដ្ឋមន្ត្រីចូលរួមប្រជុំអាស៊ាននៅហ្វីលីពីន

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រភូរបស់កម្ពុជាមួយក្រុមចាកចេញពីប្រទេសនៅថ្ងៃទី២៨ខែមេសានេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន។​

លោកនាយករដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំនោះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ដែលនឹងមានការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើបញ្ហា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈម ដើម្បីលើកតម្កើងសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់តំបន់ និងពិភពលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងទៀតថា នៅក្នុងឱកាសនោះ លោកនឹងមានការជួបជាមួយថ្នាក់ដឹកនាំ និង តំណាងយុវជនអាស៊ានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ