លោក កឹម សុខា ចេញទៅអាមេរិកជួបមន្ត្រីសំខាន់ៗរបស់លោក ត្រាំ

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា (ហ្វេសប៊ុកលោក កឹម សុខា)

ប្រធានគណបក្សសង្គ្រោះជាតិឲ្យដឹងថា លោកទៅ​បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅពេលនេះ នឹងមានការជួបជាមួយមន្ត្រីសំខាន់ៗមួយនៅចំនួននៃរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ និងជួបសមាជិករដ្ឋសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនផងដែរ។​

លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា បានចាកចេញពីកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីជួបជាមួយពលរដ្ឋខ្មែរនៅអាមេរិកនៅក្នុងរដ្ឋចំនួន១០។ ក្នុងដំណើរទស្សនកិច្ចនេះលោក កឹម សុខា ក៏បញ្ជាក់ថា លោកមានគម្រោងជួបមន្ត្រីសំខាន់ៗរបស់អាមេរិកជាច្រើនទៀត។​

ទោះយ៉ាងណា​លោក កឹម សុខា មិនបានបញ្ជាក់ថា បញ្ហាអ្វីខ្លះដែលលោក​នឹងត្រូវយកទៅនិយាយជាមួយ ពលរដ្ឋខ្មែរ និង មន្ត្រីរបស់អាមេរិកនោះទេ ខណៈស្ថានភាពនយោបាយបច្ចុប្បន្នគណបក្សប្រឆាំងរបស់លោក​កំពុងប្រឈមុខជាមួយគណបក្សកាន់អំណាច ហើយមន្ត្រីចំនួន​១៦រូបកំពុងជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ