ទាហានល្បាតរបស់ថៃ៦នាក់ស្លាប់ដោយការវាយប្រហារនៅភាគខាងត្បូង

ទាហានថៃចំនួន៦នាក់នៅភាគខាងត្បូងបានស្លាប់ នៅក្នុងហេតុការណ៍នៃការវាយប្រហារមួយដោយគ្រាប់បែក លើរថយន្តរបស់ទាហាន ហើយករណីនេះត្រូវបានគេចោទថា ជាការបង្កឡើងដោយពួកបះពោរផ្តាច់ខ្លួនកាន់សាសនាឥស្លាម។​

អ្នកកាន់សាសនាឥស្លាមភាគច្រើននៅតំបន់ព្រំដែនភាគខាងត្បូង បានវាយប្រហារបន្តបន្ទាប់ច្រើនទសវត្សរ៍មកនេះ គឺពួកបះបោរកំពុងវាយប្រហារលើអ្នកកាន់សាសនាព្រះពុទ្ធនិងពួកទាហានដើម្បីផ្តាច់ខ្លួនទៅជារដ្ឋស្វ័យយ័ត្ន។​

ចំនួនអ្នកស្លាប់ដោយារការបំផ្ទុះគ្រាប់បែក និង​ការបាញ់កាំភ្លើងនៅភាគខាងត្បូងនោះមានប្រមាណ​៦៨០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤។​

ចំណែកការវាយប្រហារចុងក្រោយនៅថ្ងៃព្រហស្បតិ៍នោះ គឺបាញ់លើទាហានយាមល្បាត ដោយការបំផ្ទុះគ្រាប់បែកលើរដ្ឋយោធា និង បានបាញ់កាំភ្លើងបន្ថែមនៅក្នុងខេត្តណារ៉ាត់ធីវ៉ាត់។​

គនរបាលថៃបានបញ្ជាក់ថា ក្នុងការណ៍អាវុធនោះបានបណ្តាលឲ្យទាហានពីរនាក់ស្លាប់ភ្លាមៗ និង ២នាក់ផ្សេងទៀត បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

ការវាយប្រហារកាលពីម្សិលមិញនោះគឺចាប់ផ្តើមឡើង១ថ្ងៃមុនព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលយោធាថៃបើកការវាយប្រហារលើព្រះវិហារឥស្លាមមួយចោទថា ចលានក្រុមបះបោរ​ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និង​រងរបួសចំនួន​៣២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ