លោក ត្រាំ សរសើរមេដឹកនាំចិន​ក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក លោក ត្រាំ បានថ្លែងកោតសរសើរដល់មេដឹកនាំចិនលោក​ ស៊ី ជីនពីង ថាធ្លាប់មានស្នាដៃល្អ ក្នុងការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង ហើយបានហៅលោកស៊ីថា «ជាបុរសល្អណាស់ » ដែលស្រលាញ់ប្រទេសរបស់លោក។​

ប្រធានាធិបតីអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកត្រូវការដោះស្រាយបញ្ហាតាមវិធីការទូត ប៉ុន្តែលោកថា វាមានការលំបាក  ចំណែកជម្រើសជម្លោះប្រើកម្លាំងកំពុងតែមានច្រើនជាង។​

លោកថ្លែងថា វាពិបាកខ្លាំងក្នុងការធ្វើការជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដែលមានអាយុក្មេងនោះ។​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកប្រជុំនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីពិភាក្សារកដំណោះស្រាយជុំវិញបញ្ហាប្រឈមនៅកូរ៉េខាងជើង។​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានថ្លែងថា អាមេរិក និង ដាក់ចេញនូវទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង បើសិនជាមានការសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀត។​

ក្រោយពេលលទ្ធផលឆ្នោតបង្ហាញថា លោក ត្រាំ ទទួលបានជ័យជម្នះភ្លាមៗនោះ លោកបានចោទចិនថា មិនបានធ្វើការគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានៅកូរ៉េខាងជើង និងបានស្នើឲ្យអាមេរិក​អាចធ្វើសកម្មភាពដោយឯកតោភាគី ប្រឆាំងកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ