វៀតណាមកាត់ទោសប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀន៨នាក់​

តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតមនុស្សចំនួន​៨នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ចំនួន​៣០០គីឡូក្រាមឆ្លងដែនពីវៀតណាមទៅកាន់ប្រទេសចិន ដែលលាក់បន្លំក្នុងកេសផ្ទុកឧស្ម័ន។​

សារព័ត៌មានវៀតណាម​ An Ninh Thu Do ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រុមនោះត្រូវបានកាត់ទោសប្រហារជីវិតពាក់ព័ន្ធរត់ពន្ធគ្រឿងញៀនពីវៀតណាមឆ្លងដែនទៅប្រទេសចិនចន្លោះឆ្នាំ២០០៤ ដល់២០១៥។​

ទោះយ៉ាងណាក្នុងចំណោម៨នាក់នោះមានការបន្ថយពីការសម្លាប់ដោយឲ្យជាប់ពន្ធនាការអស់មួយជីវិតវិញខ្លះដោយសារមានអ្នកខ្លះមានកូនតូច។​

វៀតណាមត្រូវបានគេដឹងថា ប្រទេសដែលរឹតបន្តឹងខ្លាំងបំផុតលើពិភពលោកចំពោះការចរាចរណ៍គ្រឿងញៀន។ ចំពោះអ្នកដែលរត់ពន្ធគ្រឿងញៀនច្រើនជាង៦០០ក្រាមនៃហេរ៉ូអ៊ីន ឬ ច្រើនជាង២០គីឡូនៃអាភៀន អាចត្រូវប្រឈមកាត់ទោសប្រហារជីវិត។​

របាយការណ៍ក្រសួងសន្តិសុខសាធារណៈបានឲ្យដឹងថា ចាប់ពីខែសីហាឆ្នាំ២០១៣ ដល់ខែមិថុនាឆ្នាំ២០១៦ វៀតណាមបានកាត់ទោសប្រហារជីវិតអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន​៤២៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ