ស្ថាប័ន​យុត្តិធម៌​នឹង​បង្រៀន​ពី​ក្រម​ព្រហ្មទណ្ឌ​និង​ក្រម​នីតិវីធី​ព្រហ្មទណ្ឌ​ដល់​អ្នកសារព័ត៌មាន​

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌នឹងរៀបចំវគ្គស្វែងយល់ពីក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មួយដល់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិដើម្បីបានស្វែងយល់ពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និង តុលាការកម្ពុជាក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ។

ក្រសួងយុត្តិធម៌បានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២៨ ខែឧសភា ស្ដីពីវគ្គស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវីធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មាន។ ក្នុងសេចក្ដីជូនដំណឹងឲ្យដឹងថា ក្រសួងយុត្តិធម៌សហការជាមួយនឹងក្លឹបអ្នកការសែតកម្ពុជានឹងរៀបចំវគ្គស្វែងយល់នេះ ជាភាសាខ្មែរ នៅថ្ងៃទី ០២ ខែ មិថុនា ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ១២ ថ្ងៃត្រង់នាទីស្ដីការក្រសួងយុត្តិធម៌។

បើតាមក្រសួងយុត្តិធម៌បញ្ជាក់ថា វគ្គស្វែងយល់នេះមិនមែនជាសន្និសិទកាសែត ឬជាវេទិការសម្រាប់សួរដេញដោលទាក់ទងនឹងសំណុំរឿងជាក់ស្ដែងណាមួយនោះទេ។

បើតាមសេចក្ដីជូនដំណឹងដដែលឲ្យដឹងថា អ្នកសារព័ត៌មានជាតិ និង អន្តរជាតិដែលមានបំណងចូលរួមក្នុងវគ្គស្វែងយល់នេះអាចចុះឈ្មោះជាមុនឲ្យបានមុនម៉ោង ៥ ល្ងាចថ្ងៃទី ៣១ ខែ ឧសភា ដោយទាក់ទងទៅកាន់មន្ត្រីទំនាក់ទំនងលោក កាន់ សាវី ដែលមានលេខ ០៦១ ៧៦៧ ៧៧៨ និង លោក ញឹម សុធា តាមរយៈលេខទូរស័ព្ទ ០១៦ ៩៧៤ ៤៤៤ ឬក៏អាចចុះឈ្មោះតាមរយៈក្លឹបអ្នកកាសែតកម្ពុជាក៏បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ