បក្សប្រឆាំងថា នឹងឈ្នះការបោះឆ្នោតឃុំ សង្កាត់ ដោយគ្មានសង្គ្រាមកើតឡើង

ការ​ហែរក្បួន​ទ្រង់​ទ្រាយ​ធំម្តង​ទៀត​ នាព្រឹកថ្ងៃទី២៨ ឧសភានេះ​

ជាថ្មីម្តងទៀត បក្សប្រឆាំង បានផ្ញើសារនយោបាយ ហាក់លើកទឹកចិត្តដល់អ្នកគាំទ្រ​ថា ខ្លួននឹងទទួលបាន​ជ័យ​ជម្នះ ក្នុង​ការបោះ​ឆ្នោតឃុំ​-សង្កាត់​​នា​ពេល​ខាងមុខនេះ ដោយសន្តិវិធី គ្មានសង្គ្រាមកើតឡើងដូចការគំរាមកំហែង​នោះឡើយ។

មន្ត្រីជាន់ខ្ពស់ លោក យឹម សុវណ្ណ ថ្លែងប្រាប់អ្នកគាំទ្រ មុនហែរក្បួន​ទ្រង់ទ្រាយធំម្តង​ទៀត​នៅរាជា​នាភ្នំពេញ នាព្រឹកថ្ងៃទី២៨ ឧសភានេះថា ការប្តេជ្ញាចិត្ត​របស់គណបក្ស​តាមរយៈគោលនយោយ ៥ចំនុច លោក​ថា ពលរដ្ឋនឹងបោះឆ្នោត​ឲ្យគណបក្សលោក បានឈ្នះអាសនៈនៅឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។

លោក យឹម សុវណ្ណ បានអះអាងថា គោលនយោបាយនោះ បានធានា​ដល់ការ​ពង្រឹងអំណា​ចថ្នាក់ក្រោ​មជាតិ ពង្រឹ​ង​អំ​ណា​ចសហគមន៍ បំបាត់អំពើពុករលួយ គ្មានគ្រឿងញៀន និងផ្តល់ថវិកាកន្លះលានដុល្លារ សម្រាប់​អភិវឌ្ឍ​នៅ​ឃុំ សង្កាត់ ជាដើម ដែលលោកថា ជាការចង់បាន​របស់ពលរដ្ឋ។

លោក យឹម សុវណ្ណ ថ្លែងថា ការឈ្នះនេះ គ្មានសង្គ្រាមកើតឡើង ដូចអ្នកនយោ​បាយខ្លៈ​ធ្លាប់​ព្រមាន​ញឹកញាប់នោះទេ។

លោក យឹម សុវណ្ណ បញ្ជាក់ថា ព្រះមហាក្សត្រជាអ្នកធានាឯកភាពជាតិ ហើយថា ​កន្លងទៅ​ព្រះអង្គធ្លា​ប់​ចេញព្រះរាជសារ អំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត រើសមេដឹកនាំ ដោយកុំខ្លាចកា​គំរាម។ ​លោក​បន្ត​ថា ដូ​ចនេះព្រះរាជសារនេះ ជាក្តីសង្ឃឹមមួយទៀត បញ្ហាក់ថា គ្មានគ​ណបក្សណា​យក​បញ្ហាចា​ញ់​ឆ្នោត​ទៅ​បង្កឲ្យ​មានសង្គ្រាមបានឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ