G7​បែក​បាក់​គ្នា ក្រោយ​ពី​មេដឹកនាំ​អាមេរិក​ជ្រើស​រើស​ផ្លូវ​ដើរ​ផ្ទាល់​ខ្លួន

ក្រុម​មេដឹកនាំ​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​ទាំង ៧ ហៅ​កាត់​ថា G-7 បាន​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ហើយ ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​ជុំ​វិញ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដក​ខ្លួន​ចេញ​ពី​ការ​ដាក់​សម្ពាធ​ពី​បណ្ដា​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ ឲ្យ​ដើរ​តាម​ក្រឹត​ក្រម​រួម​មួយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ AFP។

លោក ត្រាំ បាន​បង្ហោះ​សារ​លើ​ Twitter ថា លោក​នឹង​​បង្ហាញ​ឲ្យ​ដឹងនៅ​សប្ដាហ៍​ក្រោយ​ថា តើ​លោក​នឹង​រក្សា​ទុក​អាមេរិក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្ដី​ពី​ការ​ទប់​ស្កាត់​ការ​បំភាយ​ឧស្ម័ន​កាបូន ត​ទៅ​ទៀត ឬ​យ៉ាង​ណា។ លោក ត្រាំ បាន​សន្យា​ទាត់​ចោល​កិច្ច​ព្រម​ព្រៀង​នេះ នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សម្រាប់​តំណែង​ប្រមុខ​សេតវិមាន​កាល​ពី​ឆ្នាំ​មុន។

ក្រុម​ប្រទេស G-7 បាន​ទទួល​ស្គាល់​ថា សមាជិក​ចំនួន ៦ បាន​ប្ដេជ្ញា​ប្រកាន់​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥ ខណៈ​ដែល​អាមេរិក​​ដើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ។

ក្រុម​ប្រទេស​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា អាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រួត​ពិនិត្យ​​គោល​នយោបាយ​ស្ដី​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​របស់​ខ្លួន​ឡើង​វិញ​ និង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ហេតុ​នេះ អាមេរិក​ស្ថិត​ក្នុង​ជំហរ​មិន​ឯកភាព​នឹង​ប្រធាន​បទ​ទាំង​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ