មនុស្ស​១២​នាក់​បាត់​ខ្លួន​ បន្ទាប់​ពីទូក​មួយ​គ្រឿង​ក្រឡាប់​លិច​នៅ​ឥណ្ឌូនេស៊ី

(រូបភាពពី AFP)

អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថាមនុស្ស១២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅពេលជួបព្យុះនៅក្នុងសមុទ្រភាគខាងកើតខេត្តប៉ាពួ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក Albert Wenno មន្ត្រីស្វែងរកនិងជួយសង្គ្រោះ បាននិយាយថាទូកមួយគ្រឿងបានធ្វើដំណើរពីកោះ Biak ទៅកោះ Numfor កាលពីថ្ងៃអាទិត្យកន្លងមកនៅពេលវាក្រឡាប់។

មន្ត្រីរូបនេះនិយាយថាទូកនោះផ្ទុកនាវិក៦នាក់និងអ្នកដំណើរ៧នាក់នៅពេលវាជួបគ្រោះថ្នាក់ក្រឡាប់ ដោយសារអាកាសធាតុអាក្រក់។ ប៉ុន្តែមនុស្សម្នាក់អាចរួចផុតជីវិតដោយបានហែលមកដល់ច្រាំង។

ប្រជាជនឥណ្ឌូនេស៊ីចំនួន២៥៥លាននាក់ពឹងផ្អែកយ៉ាងខ្លាំងទៅលើការធ្វើដំណើរតាមទូកសម្រាប់ឆ្លងពីកោះមួយទៅកោះមួយទៀត ប៉ុន្តែប្រទេសនេះពុំមានប្រព័ន្ធសុវត្ថិភាពតាមផ្លូវទឹកនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ