តុលាការ​កោះ​ហៅមេបក្សប្រឆាំងប្រចាំ​ភ្នំពេញ ករណី​ហិង្សា​ពេល​ឃោសនាបោះឆ្នោត

តុលាការ​បាន​ចេញ​ដី​កា​បង្គាប់​ឲ្យប្រធាន​ប្រតិ​បត្តិ​បក្សប្រឆាំងប្រចាំ​រាជធានីភ្នំពេញ​ ចូល​ឆ្លើយ​បំភ្លឺពាក់​ព័ន្ធ​នឹង​ហិង្សាទៅលើ​បុរស​ម្នាក់ ដែល​បាន​កើត​ឡើង​ក្នុងពេល​ឃោស​នា​បោះឆ្នោត​។​

ក្នុង​ដី​កាបញ្ជាឲ្យ​ចូល​ខ្លួន ចុះ​ថ្ងៃ​ទី២៧មិថុនា សាលាដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ជា​ឲ្យ​ប្រធា​ន​ប្រតិបត្តិ​គណបក្សសង្រ្គោះជាតិនៅភ្នំពេញ​ លោក ម៉ន ផល្លា ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៧កក្កដាឆ្នាំ​២០១៧ ដើម្បី​ឆ្លើយ​បំភ្លឺ​លើ​ករណីហិង្សាដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស កាលពី​ថ្ងៃ​ទី​២៨ឧសភាឆ្នាំ​២០១៧។

កាលពី​ចុង​ខែឧសភា ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ យុវជនម្នាក់ដែល​មាន​ឈ្មោះ​ថា សេក សាមុន បាន​ដាក់ពាក្យ​បណ្តឹងដោយប្តឹង​​ក្រុម​យុវជន​បក្សសង្ក្រោះ​ជាតិជិត​១០នាក់​ ដោយយចោទថា​បា​នប្រើ​ហិង្សាមក​លើ​ខ្លួន ​ក្នុងពេល​លោក​ជិះ​ម៉ូតូ​ប៉ះ​ជា​មួយ​ក្បូន​ដង្ហែររបស់​បក្សប្រឆាំង​នៅភ្នំពេញ​។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​ប្រធានប្រតិបត្តិ​គណបក្សសង្គ្រោះ​ជាតិ​ប្រចាំ​រាជធានីភ្នំពេញលោក ម៉ន ផល្លា​ បាន​នៅ​ឡើយ​ទេ​ ដោយលោក​បាន​បិទ​ទូរសព្ទ។

​វី​ដេ​អូ​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក កាលពី​ចុងខែ​ឧសភានេះ ​បានបង្ហាញពី​សកម្ម​ជន​​បក្សប្រឆាំង​ម្នាក់ ដែលបាន​ស្រែកឲ្យ​ឈ្មោះ ​សេក សាមុន ថា​បាន​ជិះ​បញ្ច្រាសផ្លូវ ហើយ​ក៏​មាន​វីដេអូ​មួយ​ទៀត​ បាន​បង្ហាញ​ពី​សកម្មភាព​របស់មនុស្សដែលពាក់អាវ​បក្សប្រឆាំង​វាយ​ទៅ​លើ​យុវជន​រូប​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ