បុរសម្នាក់ស្លាប់ដោយសារផ្ទុះគ្រាប់ក្នុងដី​នៅឧត្តរមានជ័យ

បុរសម្នាក់វ័យជិត ៧០ឆ្នាំ រស់នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់ដោយសារផ្ទុះគ្រាប់កប់ក្នុងដីនៅក្បែរភូមិ។​

តាមគេហទំព័រ អគ្គស្នងការដ្ឋាននគបាលជាតិបានចុះផ្សាយនៅថ្ងៃនេះឲ្យដឹងថា បុរសវ័យ ៦៩ឆ្នាំម្នាក់ ឈ្មោះ យិញ យឿប រស់នៅភូមិខ្ទុំ បានទៅកាប់ដីដំបូកនៅក្បែរផ្ទះប៉ះចំគ្រាប់ដែលកប់ក្នុងដីបណ្ដាលផ្ទុះត្រូវស្លាប់ភ្លាមៗនៅនិងកន្លែង នៅថ្ងៃទី ២៧ មិថុនា ឆ្នាំ២០១៧។ គ្រាប់ដែលផ្ទុះគឺ ប្រភេទ គ្រាប់ផ្លោង៦០មិលីម៉ែត្រ។

សមត្ថកិច្ច ជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ ប៉ុន្តែមិនបានបញ្ជាក់ថា គ្រាប់នោះបន្សល់ទុកតាំងពីសម័យណានោះទេ។​

ហូរ តុងហាន់​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ