កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយសហភាពអារ៉ាប់ស្តីពីការការពារវិនិយោគ

(FB: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាម្សិលមិញ បានចុះហត្ថលេខាព្រមព្រៀងជាមួយសហភាពអារ៉ាប់អាមីរ៉េត (UAE) ស្តីពីការជំរុញ និងការការពារវិនិយោគគ្នាទៅវិញទៅមក។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកិច្ចព្រមព្រៀងខាងលើ បង្ហាញឲ្យឃើញពីទំនុកចិត្តនិងភាពជឿជាក់របស់អ្នកវិនិយោគទុនបរទេសមកកាន់ប្រទេសកម្ពុជា ហើយក៏សង្ឃឹមថានឹងមានពាណិជ្ជករបរទេសចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងនៅពេលខាងមុខ។

បច្ចុប្បន្ន សហភាពអាមីរ៉េត កំពុងតែវិនិយោគខាងវិស័យអាកាសចរណ៍នៅកម្ពុជា ដោយក្រុមហ៊ុន Emirates Airline កំពុងមានវត្តមាននៅប្រទេសកម្ពុជា ចាប់តាំងពីខែឧសភាឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា នេះជាកិច្ចព្រមព្រៀងទ្វេភាគីទី២៨ ដែលស្តីពីការការពារវិនិយោគទុនរវាងប្រទេសកម្ពុជា និងប្រទេសផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ