ខេត្តចំនួន៥របស់ឥណ្ឌូនេស៊ីប្រកាសអាសន្នពីភ្លើងឆេះព្រៃ

អាជ្ញាធរឥណ្ឌូនេស៊ី បានប្រកាសអាសន្នពីស្ថានភាពភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន​៥ នៅក្នុងរដូវក្តៅនេះ ដោយសារព្រៃឈើមួយចំនួន​បានងាប់អាចមានហានិភ័យខ្ពស់​នៃ​អគ្គីភ័យកើតឡើង។​

ក្នុងសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារជាតិសម្រាប់ការទប់ស្កាត់គ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃពុធបានបញ្ជាក់ថា ខេត្តចំនួន​៥ដែលត្រូវប្រកាសអាសន្នពីភ្លើងឆេះព្រៃនោះរួមមាន​ Riau, Jambi, South Sumatra, West Kalimantan និង ខេត្តSouth Kalimantan។

អ្នកនាំពាក្យទីភ្នាក់ងារជាតិ​សម្រាប់ការទប់ស្កាត់គ្រោះមហន្តរាយលើកឡើងថា ក្នុងស្ថានភាពនេះអាជ្ញាធរថ្នាក់ជាតិ​រៀបចំផែនការជួយដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ខណៈអាជ្ញាធរថ្នាក់មូលដ្ឋានប្រកាសស្ថានភាពអាសន្នក្នុងដែននៃការគ្រប់គ្រងរបស់ពួកគេដោយសារភ្លើងឆេះព្រៃនេះ។​

ក្នុងរដូវក្តៅដែលមានភ្លើងឆេះព្រៃនេះធនាគារពិភពលោក​ បង្ហាញរបាយការណ៍ថា ឥណ្ឌូនេស៊ីនឹងបាត់បង់ព្រៃប្រមាណ​២,៦លានហិកតា ហើយប៉ះពាល់ដល់តម្លៃសេដ្ឋកិច្ចប្រមាណ​១៦ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ