HRW រិះគន់ភាពយន្តពីសម័យខ្មែរក្រហម​ផលិតដោយលោកស្រី Angelina Jolie

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(​HRW) រិះគន់ខ្សែភាពយន្តស្តីពីស្ថានភាពនៅក្នុងសម័យខ្មែរក្រហមដែលផលិតដោយតារាល្បីរបស់សហរដ្ឋអាមេរិកថា បានយកកម្លាំងយោធពលខេមរភូមិន្ទទៅថតជាមួយដោយលោកចោទថា កម្លាំងប្រដាប់អាវុធ​ទាំងនេះបច្ចុប្បន្នសិ្ថតក្រោមគណបក្សកាន់អំណាចនិងបានរំលោភសិទ្ធិមនុស្សផ្សេងៗ។

ភាពយន្តស្តីពីស្ថានភាពជីវិតនៅក្នុងសម័យខ្មែរក្រហម​ដែលផលិតដោយតារាល្បីឈ្មោះអាមេរិក​លោកស្រី Angelina Jolie មានចំណងជើងថា «ដំបូងគេសម្លាប់ឪពុកខ្ញុំ»។ រឿងនេះ​​លោកស្រី Angelina Jolie គ្រោងនឹងយកទៅដាក់ប្រកួតប្រជែងពានរង្វាន់ Oscar នៅឆ្នាំ២០១៨ ជាពានរង្វាន់សម្រាប់អ្នកមានស្នាដៃផ្នែកសិល្បៈ និងបច្ចេកវិទ្យាក្នុងភាពយន្តរបស់អាមេរិក​។​

លោក Brad Adams នាយកប្រតិបត្តិអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ថ្លែងប្រាប់ទស្សនាវដ្តី New York Magazine កាលពីថ្ងៃព្រហស្សតិ៍ម្សិលមិញថា ការដែលយកទាហានពីកងយោធពលខេមរភូមិន្ទទៅថតជាមួយនោះ ជារឿងមិនត្រូវ ខុសបច្ចេកទេសនៃការផលិត និងមិនមានសីលធម៌វិជ្ជាជីវៈ។ លោកបន្តថា កងទ័ពបច្ចុប្បន្នកំពុងស្ថិតនៅក្រោម​ឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានយកប្រើប្រាស់ក្នុងការដាក់គំនាបលើបក្សសង្គ្រោះជាតិជាបក្សប្រឆាំង ការបង្ក្រាបលើកម្មករតវ៉ាដើម្បីតំឡើងប្រាក់ឈ្នួលកាលពីឆ្នាំ២០១៤ និង ការបង្ក្រាបការតវ៉ាផ្សេងៗជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ