មេបក្សប្រឆាំង ជួបឯកអគ្គរដ្ឋទូតបារាំងថ្មី ពិភាក្សាបញ្ហានយោបាយ

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា ដោយថា លោកបានលើកឡើងពីស្ថានភាពនយោបាយ និង ការបោះឆ្នោតនៅកម្ពុជា។

ជំនួបជាមួយគណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំងថ្មីរូបនោះ ចូលជួបសំដែងការគួរសម ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា។

បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការ ផ្សាយពីថ្ងៃទី២៧កក្កដា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជួបពិភាក្សាការងារមួយចំនួន ជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា គឺលោកស្រី អេវ៉ា ង្វៀនប៊ិញ។ នៅក្នុងជំនួបពិភាក្សានោះ លោក កឹម សុខា ថា បានលើកឡើងពីបញ្ហាស្ថានភាពនយោបាយ និងបញ្ហាជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។

កាលពីថ្ងៃទី២៦កក្កដាឆ្នាំ២០១៧ ពោលគឺ១ថ្ងៃ មុនជួបលោក កឹម សុខា ឯកអគ្គរដ្ឋទូតបារាំងថ្មី​ លោកស្រី អេវ៉ា ង្វៀនប៊ិញ ក៏បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ដោយលើកពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

ស្ដ្រីកូនកាត់វៀតណាម លោកស្រី អេវ៉ា ង្វៀនប៊ិញ បានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០១៧កន្លងទៅ។ ហើយបើតាមបណ្ដាញទំនាក់ទំនង LinkedIn លោកស្រី ក៏ធ្លាប់បម្រើការជាទីប្រឹក្សា ផ្នែកកិច្ចការវប្បធម៌ និងបច្ចេកទេស នៅស្ថានទូតបារាំង ប្រចាំនៅវៀតណាមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ