រដ្ឋមន្ត្រីការពារជាតិជប៉ុន​ដែលចូលធ្វើសង្គ្រាមលាលែងពីតំណែង

រដ្ឋមន្ត្រីការពារជាតិជប៉ុនជាស្ត្រី​ដែលគេស្គាល់ថា ជាអ្នកចូលចិត្តធ្វើសង្គ្រាម​នោះ ប្រកាសលាលែងចេញពីតំណែងនៅថ្ងៃសុក្រនេះ ពាក់ព័ន្ធរឿងរ៉ាវឯកសារមួយចំនួននៅក្នុងជួរកងទ័ព ស្របពេលដែលលោក​នាយករដ្ឋមន្ត្រីនៃប្រទេសនេះកំពុងរងការចោទប្រកាន់ពីរឿងអាស្រូវជាបន្តបន្ទាប់។​

នាយករដ្ឋមន្ត្រីលោក ហ្ស៊ីន ហ្សូអាបេ ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងដោយសាររឿងអាស្រូវកើតឡើងបន្តបន្ទាប់ ហើយលោក​អាបេក៏តែងសុំទោសដល់សាធារណជនជាញឹកញាប់ដែរ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

លោកស្រី​ តូម៉ូមី អ៊ីណាដា រដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះថា លោកស្រី បានដាក់លិខិតស្នើលាលែងពីតំណែងនោះទៅនាយករដ្ឋមន្ត្រីហើយ ចំណែកនាយករដ្ឋមន្ត្រីក៏បានទទួលយកសំណើនោះហើយដែរ។​

លោកស្រី អ៊ីណាដា ជាអ្នកដែលគេស្គាល់ថា ជាតិនិយមខ្លាំងក្លានិងមានភាពរឹងមាំ ត្រូវបានលោក​អាបេទុកចិត្តហើយតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីឆ្នាំ២០១៦ ហើយគេរំពឹងថា លោកស្រី នឹងក្លាយជាមេដឹកនាំប្រទេសនៅថ្ងៃខាងមុខ។​

ប៉ុន្តែជិតមួយឆ្នាំមកនេះ លោកស្រី អ៊ីណាដា ត្រូវបានគេរាយការណ៍ថា ជួបភាពចម្រូងចម្រាស់ម្តងហើយម្តងទៀត ក្នុងការដោះស្រាយបញ្ហាលើក្រុមការងារសន្តិភាពរបស់ជប៉ុនទៅកាន់ប្រទេសស៊ូដង់ថា ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ