តុលាការកំពូលប៉ាគីស្ថានដកតំណែងនាយករដ្ឋមន្ត្រីករណីពុករលួយ

តុលាការកំពូលរបស់ប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានសម្រេចដកសិទ្ធិក្នុងការបំពេញការងាររបស់នាយករដ្ឋមន្ត្រី​លោក Nawaz Sharif ដើម្បីបើកផ្លូវឲ្យស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីរូបនេះដែលរងការចោទថា ពុករលួយជាទ្រង់ទ្រាយធំ។​

ចៅក្រុមតុលាការកំពូលបានថ្លែងនៅក្នុងបន្ទប់សវនាការនៅថ្ងៃសុក្រនេះថា ចៅក្រមបានសម្រេចឲ្យនាយករដ្ឋមន្ត្រី Nawaz Sharif ផ្អាកការបំពេញការងារនៅការិយាល័យនៅក្នុងតំណែងជាបណ្ណោះអាសន្ន។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ចៅក្រមតុលាការក៏បានស្នើឲ្យការិយាល័យជាតិប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីចំពោះការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយនេះ។ តុលាការបើកផ្លូវឲ្យស៊ើបអង្កេតដោយយោងលើការទម្លាយឯកសារដោយ Panama Papers កាលពីឆ្នាំមុន​ដែលបញ្ជាក់ថា គ្រួសារនាយករដ្ឋមន្ត្រី​ ទទួលបានផលប្រយោជនច្រើនពីក្រុមអ្នកជំនួញនៅឆ្នេរសមុទ្រ។​

នាយករដ្ឋមន្ត្រីប៉ាគីស្ថានភាគច្រើនកាន់តំណែងមិនបានចប់អាណត្តិ៥ឆ្នាំទេ គឺអ្នកខ្លះត្រូវពួកយោធាបណ្តេញចេញពីតំណែង គណបក្សបង្ខំឲ្យលាលែង និង តុលាការកំពូលដកតួនាទីដោយសាររឿងអាស្រូវផ្សេៗ។ លោក Nawaz Sharif បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣ ហើយក៏ត្រូវតុលាការដកហូតតំណែងនៅឆ្នាំ២០១៧នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ