ក្រសួងថាកម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះថ្មី១ទៀត

ដោយ VOD Admin​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 3:58 PM | បរិស្ថានអភិបាលកិច្ចល្អ | 0 | 1607

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមខែសីហា កម្ពុជានឹងជួបកូនរដូវប្រាំងមួយក្នុងរយះពេលខ្លី ខណៈព្យុះ សុនកា បានថយចុះ ហើយព្យុះថ្មីមួយទៀតកំពុងកើតឡើង។

នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ខែកក្កដា ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ខែកក្កដា ដល់ថ្ងៃទី៩ខែសីហា ភ្លៀងនឹងធ្លាក់តិចតួចបំផុត នៅរាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងខេត្តកណ្តាល។ ក្រសួងឲ្យដឹងទៀតថា បញ្ហានេះ បណ្តាលមកពីកម្ពុជា ទទួលរងឥទ្ធិពលពីព្យុះ នេសាទ គឺជាព្យុះទី៩ ប្រចាំឆ្នាំ២០១៧ ដែលកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន។

ក្រសួងក៏ប្រកាសឲ្យប្រជាពលរដ្ឋ ដែលរស់តាមបណ្តារាជធានីខេត្តខាងលើ ជាពិសេសប្រជាកសិករទាំងអស់ រក្សាទឹកទុកសម្រាប់ប្រើប្រាស់ឲ្យបានល្អ៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required