ក្រសួង៖ ជំនន់ទឹកភ្លៀងនៃខេត្តមួយចំនួនស្រកចុះវិញហើយ

ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា មក​ដល់​ថ្ងៃទី២៨កក្កដាឆ្នាំ២០១៧នេះ ទឹកជំនន់​នៅ​ខេត្ត​ចំនួន៣ រួមមាន ខេត្តព្រះវិហារ ខេត្តកំពត និងខេត្តឧត្តរមានជ័យ ដែលបាន​ឡើងខ្ពស់កាលពីដើមសប្តាហ៍នេះ បានស្រកចុះវិញហើយ ខណៈ​ខេត្ត​មួយ​ចំនួន​ទៀត អាចនឹងបន្ត​ប្រឈម​ទឹក​ជំនន់​។

អ្នកនាំពាក្យក្រសួងធនធានទឹក លោក​ ចាន់​ យុត្ថា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​ថា ស្ថានភាពជំនន់ទឹកភ្លៀងដែលបានឡើងខ្ពស់កន្លងមក បានស្រកចុះវិញហើយ ដោយឡែក ខេត្តកំពង់ធំ អាចប្រឈមនឹងទឹកជំនន់ខ្លាំង ដោយសារ ទឹកហូរពីស្ទឹងសែន និងតំបន់មួយចំនួនក្បែរនោះ ដែលអាចនឹងប៉ះពាល់ក្នុងរយៈពេល១ទៅ២ថ្ងៃទៀត។ លោកបន្ថែមថា ចំណែកជំនន់ទឹកទន្លេមេគង្គ នៅតែ​បន្តឡើង ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។

របាយការណ៍​តាំង​ពី​ខែ​មេសាឆ្នាំ២០១៧ នេះ​បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​បណ្តាល​ពី ខ្យល់​កន្ត្រាក់ ភ្លៀង និងទឹក​ជំនន់ ដែល​បាន​កើត​ឡើង​​ទូទាំង​ប្រទេស​​​មាន​ចំនួន១៣០លើក ដែល​ក្នុង​នោះ ​មានមនុស្ស​ស្លាប់៥នាក់ របួស៤៩នាក់ ផ្ទះរលំនិង​ខូច​ខាត​ធ្ងន់​ធ្ងរ​មាន​ចំនួន៤៩០ខ្នង ខូច​ខាត​មធ្យម​មាន​២ ៩៦៨​ខ្នង ខូច​ខាត​សាលា​រៀន ៤៥អគារ។ ក្រៅពីនេះ មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មានចំនួន​៥២នាក់និងរបួស៥៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ