ស្ត្រីដែលចោទថាសម្លាប់លោក គីម ជុងណាម ​បញ្ជូនទៅតុលាការកំពូលម៉ាឡេស៊ី

ស្ត្រីពីរនាក់ដែលរងការចោទថា បានសម្លាប់បងប្រុសម្តាយផ្សេងគ្នា​ជាមួយលោក គីម ជូងអ៊ុន​ នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការជាន់ខ្ពស់ក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ ហើយពួកគេត្រូវបានគេរំពឹងថា នឹងស្នើឲ្យតុលាការដោះលែងដោយហេតុថា មិនបានពាក់ព័ន្ធការសម្លាប់នោះទេ។​

ស្រ្តីទាំងពីរនោះគឺឈ្មោះ Siti Aisyah ជនជាតិឥណ្ឌូនេស៊ី និង Doan Thi Huong ជនជាតិវៀតណាមត្រូវបានឆ្មាំពន្ធនាគារបញ្ជូនទៅដល់តុលាការជាន់ខ្ពស់នៅក្នុងទីក្រុងកូឡាឡាំពួរនៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

ស្ត្រីទាំងពីរមានវ័យជាង២០ឆ្នាំ ហើយរងការចោទថា បានយកថ្នាំពុល ទៅដាក់លើមុខរបស់លោក គីម ជុងណាម បងប្រុសម្តាយផ្សេងគ្នារបស់គីម ជុងអ៊ុន នៅក្នុងព្រលានយន្តហោះនៅក្នុងទីក្រុងកូឡាឡាំពួរកាលពីខែកុម្ភៈឆ្នាំ២០១៧។​

ស្ត្រីទាំងពីររូបនេះ​អាចនឹងត្រូវប្រឈមការកាត់ទោសប្រហារជីវិត បើសិនជាតុលាការរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែននោះ។​

ចំណែកកូរ៉េខាងត្បូងចោទថា ករណីឃាតកម្មនេះ គឺពាក់ព័ន្ធនឹងមន្ត្រីទូតរបស់កូរ៉េខាងជើងនៅម៉ាឡេស៊ី ដោយមានការរៀបចំពីរដ្ឋអំណាចកូរ៉េខាងជើងតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ