ព្រឹទ្ធសភាអាមេរិកអនុម័តដាក់ទណ្ឌកម្ម​លើប្រទេសរុស្ស៊ី​

ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឯកភាពដាក់ទណ្ឌកម្មជាកញ្ចប់លើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និង កូរ៉េខាងជើង ហើយបានបញ្ជូនទៅកាន់ប្រធានាធិបតីដូណល ត្រាំជាអ្នកដែលត្រូវសម្រេចថា តើត្រូវដាក់ទណ្ឌកម្មឬ បដិសេធលើប្រទេសរុស្ស៊ី។​

ការអនុម័តលើការដាក់ទណ្ឌកម្មជាកញ្ចប់នេះ មានការបោះឆ្នោតគាំទ្រសំឡេង ៩៨ទល់ និង ២ ជាសំឡេងច្រើនលើសលប់ធ្វើឲ្យវិមានក្រឹមឡាំង និង ប្រជាជាតិនៅអឺរ៉ុបមានការភ័យខ្លាចក្រុមហ៊ុនរបស់ពួកគេទទួលទោសទណ្ឌពីការអនុម័តនេះ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។​

នៅក្នុងដំណាក់កាលបន្ទាប់នេះ គឺមានតែប្រធានាធិបតីដូណលត្រាំ ជាអ្នកសម្រេចក្នុងការដាក់ទណ្ឌលើរុស្ស៊ីដែលចោទថា ជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតនៅអាមេរិកកាលពីចុងឆ្នាំ២០១៦ និង ករណីរុស្ស៊ីឈ្លានពានដែនដីគ្រីមៀ របស់អ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ