កូរ៉េខាងជើងច្រានចោលការថ្កោលទោសពី UN ក្រោយបាញ់គ្រាប់មីស៊ីលថ្មីទៀត

មេដឹកនាំ​កូរ៉េ​ខាងជើង(រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia)

កូរ៉េខាងជើង បានវាយបកទៅលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវិញ ដែលបានថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួន ហើយថែមទាំងគំរាមវាយប្រហារបន្ថែមទៀត។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានរាយការណ៍ថា ក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសមួយនេះ កាលពីថ្ងៃសុក្រកន្លងមក បានចាត់វិធានការបន្ថែមទៀត ប្រឆាំងនឹងកូរ៉េខាងជើង ប៉ុន្មានថ្ងៃក្រោយពីប្រទេសនេះបានបាញ់គ្រាប់មីស៊ីលចេញពីនាវាមុជទឹក។

នៅក្រោមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលនោះឡើយ ប៉ុន្តែ ប្រទេសនេះបានបំពាន ដោយបានបាញ់គ្រាប់មីស៊ីលជាបន្តបន្ទាប់ ក្រោយការសាកល្បងនុយក្លេអ៊ែរកាលពីខែមករាកន្លងមក។

យោងតាម AFP អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចាត់ទុកសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ជា«ផលិតផលនៃទង្វើជាចោររបស់អាមេរិក» ហើយនិយាយថា ក្រុងវ៉ាស៊ីងតោន មិនអើពើនឹងការព្រមានពីក្រុងព្យុងយ៉ាងនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ