តុលាការ​ភូមា​កាត់​ទោស​ដាក់​ពន្ធនាគារ​តារា​សម្ដែង​ម្នាក់​ជេរ​​ផ្ដាសារ​កង​ទ័ព

យោធាភូមា(រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia)

លោកអ្នកនាងស្ដាប់ជាទីមេត្រី! នៅឯប្រទេសភូមាឯណោះវិញ តារាភាពយន្តភូមាម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជិត ៣ឆ្នាំ ក្រោមការចោទប្រកាន់ថា បានសរសេរពាក្យជេរប្រទេចបណ្ដាសារទៅលើកងទ័ព នៅលើរថយន្តរបស់លោក។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP ដែលបានដកស្រង់សម្ដីប៉ូលិសភូមាកាលពីថ្ងៃម្សិលមិញនោះ បានផ្សាយបន្តថា លោក ទុន លីន ធៀន តារាសម្ដែងភូមាអាយុ ៣៥ឆ្នាំ បានវាយប្រហារទៅលើកងទ័ពថា «ទាហានឆ្កែ» ហើយបានសរសេរពាក្យជេរប្រទេចផ្ដាសារមួយចំនួន នៅលើរថយន្តរបស់លោក កាលពីខែមីនាកន្លងមក។

តារាសម្ដែងរូបនោះ ត្រូវបានអាជ្ញាធរភូមាចាប់ខ្លួន និងត្រូវបានតុលាការទីក្រុងយ៉ាំងហ្គន់ កាត់ទោសពីបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រកន្លងមកនេះ។

ប៉ូលិសដែលបានចាប់ខ្លួនតារាសម្ដែងរូបនោះ បានប្រាប់ AFP ថា តុលាការកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និង៩ខែ។

សេរីភាព បានរីកចម្រើននៅភូមាចាប់តាំងពីរបបយោធាចុះចេញពីអំណាចកាលពីឆ្នាំ២០១១ ដោយបានបើកផ្លូវសម្រាប់ការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ដែលនាំទៅរកការឡើងកាន់អំណាចរបស់លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែ ការដាក់កម្រិតលើសេរីភាពបញ្ចេញមតិ នៅបន្តកើតមាន ជាពិសេសចំពោះការរិះគន់ទៅលើកងទ័ព៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ