លោក កឹម សុខា ​អំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះ​បោះឆ្នោត

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ ហើយមិនទាន់មានឈ្មោះក្នុងបញ្ជី គ.ជ.ប ឲ្យទៅបំពេញបែបបទចុះឈ្មោះគ្រប់ៗគ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះ។

លោក កឹម សុខា ថ្លែងតាមវីឌីអូឃ្លីបក្នុងហ្វេសប៊ុករបស់លោកនាថ្ងៃទី២៨ខែសីហានេះថា លោកស្នើដល់ស្ថាប័នពាក់ព័ន្ធ ជួយសម្រួលធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានងាយស្រួលនៅពេលគាត់ទៅចុះឈ្មោះបោះឆ្នោត​។ លោកបន្តថា មានតែការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ ទើបឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយអាចធ្វើឲ្យប្រទេសកម្ពុជាឲ្យមានសន្តិភាពពិត មានអភិវឌ្ឍន៍ពិត និងមានយុត្តិធម៌។

តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​គឺ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ ​ហើយ​មិន​ទាន់​មាន​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត ​មាន​ប្រមាណ​១លាន៥សែននាក់​។ គ.ជ.ប កំណត់ពេល​៧០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះក្នុងបញ្ជី គឺចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ