ក្រុម​សិទ្ធិ​មនុស្ស​ចោទ​រដ្ឋាភិបាល​យោធា​ថៃ​ថា​អនុញ្ញាត​ឲ្យ​មាន​វប្បធម៌​ទារុណកម្ម

នាយក​រដ្ឋ​មន្ត្រី​ថៃលោក ប្រាយុទ្ធ ចាន់អូចា (រូបភាពពី Reuters)

ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃនេះ បានចោទប្រកាន់រដ្ឋាភិបាលយោធាថៃថាបានអនុញ្ញាតឲ្យ “វប្បធម៌ទារុណកម្ម” កើតមាននៅក្នុងប្រទេសនេះ ចាប់តាំងពីពេលពួកគេដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០១៤។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ពួកយោធាថៃបានឡើងកាន់អំណាចនៅក្នុងប្រទេសថៃប៉ុន្មានខែក្រោយពីមានបាតុកម្មតាមដងផ្លូវប្រឆាំងនឹងរដ្ឋាភិបាលអ្នកស្រី យីងឡាក់ ស៊ីណារវ៉ាត់ ដោយពួកយោធានិយាយថា ដើម្បីចូលទៅរារាំងអំពើហិង្សានិងស្ដារសណ្ដាប់ធ្នាប់ប្រទេសឡើងវិញ។

ប៉ុន្តែរដ្ឋាភិបាលយោធាថៃបានច្រានចោលការចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្ស ហើយអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅថ្ងៃនេះថា ការស៊ើបអង្កេតទៅលើករណីទារុណកម្ម ពុំបានរកឃើញភស្តុតាងនៃការរំលោភសិទ្ធិមនុស្សបែបនោះឡើយ។

Reuters បានបន្តថាចាប់តាំងពីរដ្ឋប្រហារនោះមក អ្នករិះគន់រដ្ឋាភិបាលជាច្រើននាក់ត្រូវបានចាប់ខ្លួន ទោះបីជាចំនួនជាក់លាក់មិនត្រូវបានគេបញ្ចេញក៏ដោយ។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយក្នុងរបាយការណ៍របស់ខ្លួនថា ខ្លួនបានកត់ត្រាករណីទារុណកម្ម ៧៤ករណី ដែលបង្កឡើងដោយតម្រួតនិងយោធាថៃ ហើយច្បាប់ក្រោយរដ្ឋប្រហារបានអនុញ្ញាតឲ្យតម្រួតថៃឃុំខ្លួនមនុស្សដោយពុំមានសិទ្ធិទាក់ទងទៅខាងក្រៅនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ