ជនពិការនិងគ្រួសារក្រីក្រសាទរបន្ទាប់ពីទទួលបានធុងចម្រោះទឹកស្អាត

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 11:44 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 52

ជនពិការនឹងគ្រួសារក្រីក្រចំនួន ៩គ្រួសារក្នុងខេត្តពោធិ៍សាត់ សាទរ បន្ទាប់ទទួលបានអំណោយជាធុងចម្រោះទឹកស្អាត ខណៈពួកគាត់កំពុងបារម្ភពីសុខភាព ពេលប្រើប្រាស់ទឹកដែលគ្មានអនាម័យ។

មន្ត្រីអង្គការសេវាកម្មអភិវឌ្ឍជនពិការ (DDSP) អ្នកស្រី ភោគ ផល្លីន ​បានថ្លែងនៅក្នុងវេទិការសាធារណៈមួយ កាលពីថ្ងៃទី ២៦ខែកញ្ញាថា ការប្រើប្រាស់ទឹកភ្លៀង នឹងទឹកអណ្តូងឬទឹកត្រពាំង មិនមានអនាម័យគ្រប់គ្រាន់នោះទេ ដូច្នេះ​ហើយទើប​ DDSP ផ្តល់ធុងចម្រោះទឹកស្អាតដល់ជនពិការ​ និងគ្រួសារក្រីក្រចំនួន ៩គ្រួសារ នៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងជំងឺឆ្លងរាតត្បាតមួយចំនួនទៀតដែលចម្លងតាមការប្រើប្រាស់ទឹកមិនស្អាត។

ជនពិការនិងគ្រួសារក្រីក្រទាំង ៩គ្រួសារ បានថ្លែងអំណរគុណចំពោះអង្គការសេវាកម្មអភិវឌ្ឍ (DDSP) ដែលបានផ្តល់ធុងចម្រោះទឹកស្អាត ខណៈពួកគាត់កំពុងមានការបារម្ភពីសុវត្ថភាព ពេលប្រើប្រាស់ទឹកមិនស្អាតកន្លងមក។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត លោក ព្រុំ ចាន់ដេង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required