ធនាគារជាតិ និង ភាគីពាក់ព័ន្ធ គ្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីការសិក្សា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:46 PM | ការអប់រំ | 0 | 1083 ធនាគារជាតិកម្ពុជា

ធនាគារជាតិកម្ពុជា និងក្រសួងអប់រំ រួមទាំងអង្គការអន្តរជាតិ គ្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីការសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ ដោយថា ដើម្បីផ្ដល់ឱកាសឲ្យកុមារកម្ពុជាទទួល បានការអប់រំផ្នែកហិរញ្ញវត្ថុ ចាប់តាំងពីកុមារភាពឡើងទៅ។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញា ធនាគារជាតិកម្ពុជា ឲ្យដឹងថា គម្រោងដាក់បញ្ចូលអក្ខរកម្មចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំនេះ ដើម្បីលើកកម្ពស់ចំណេះដឹង និងលទ្ធភាពរបស់យុវជនវ័យក្មេង ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនាថ្ងៃអនាគត។ លើសពីនេះ ធនាគារជាតិ ថា​ សិស្សានុសិស្ស នឹងទទួលបានការអប់រំអំពីគន្លឹះសំខាន់ៗ ដែលទាក់ទងទៅនឹងការសន្សំ ការខ្ចីប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងកម្មសិក្សាទូទៅ។

បើតាមសេចក្ដីប្រកាសឲ្យដឹងថា គម្រោងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះ ទូទៅរបស់ក្រសួងអប់រំ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញ ដែលមានការចូលរួមពី ធនាគារជាតិកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡានិង ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការ Good Return និង World Education Cambodia៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required