ខុមហ្វ្រែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ពាក់​ព័ន្ធ​នឹង​«បដិវត្តពណ៌»

រូបភាព Comfrel កាលពីពេលកន្លងទៅ

អង្គការ​មួយ​ដែល​លេច​ធ្លោ​លើ​ការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​ បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​«បដិវត្ដពណ៌»។

នៅ​ក្នុង​វីដេអូ «តើ​កម្ពុជា​ពិត​ជា​កើត​មាន​បដិវត្តន៍​តាម​គំរូ​បដិវត្តន៍​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភព​លោក​មែន​ឬ​ទេ?» ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល បានលើក​ឡើង​ថា សកម្មភាព​សង្កេតការណ៍​បោះ​ឆ្នោត​របស់​ខុមហ្វ្រែល បាន​បម្រើ​ដល់​គណបក្ស​នយោបាយ​មួយ។

ក្នុងសេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ខុមហ្វ្រែលបានសំដែងការខកចិត្តចំពោះការផ្សព្វផ្សាយនេះ ដោយថា​ជាការចោទ​ដែល​​ផ្សារភ្ជាប់ទៅនឹងសកម្មភាពបែបនយោបាយ ហើយខុមហ្វ្រែលបានបដិសេធ និង​បញ្ជាក់ជា​ថ្មី​ថា ខ្លួន ជាអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និង​មិន​បម្រើគណបក្ស​នយោបាយ​ណា​មួយឡើយ។

ខុមហ្វ្រែល​បាន​អះ​អាង​បន្តថា សកម្មភាព​សង្កេតការណ៍​បោះ​ឆ្នោត​របស់​អង្គការ​ខុមហ្វ្រែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៨មក។

ខុមហ្វ្រែល បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០០​ស្ថាប័ន​ទៀត ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចោទ​ថា កំពុង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​រុញ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​កើត​ឡើង​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ