នគរបាលហ្វីលីពីន​រកឃើញគ្រាប់ត្រៀមបំផ្ទុះនៅជិតទូតអាមេរិក តែទូតមិនចាប់អារម្មណ៍

នគរបាលហ្វីលីពីនអះអាងថា នៅថ្ងៃចន្ទនេះពួកគេបានរកឃើញកញ្ចប់មួយមានផ្ទុកគ្រាប់ លាក់ទុកក្នុងធុងសំរាមនៅក្បែរស្ថានទូតអាមេរិកក្នុងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន។

អគ្គស្នងការនគរបាលហ្វីលីពីនលោក Joel Coronel ថ្លែងថា សកម្មភាពដាក់គ្រាប់នោះមិនបានបង្កគ្រោះថ្នាក់អ្វីកើតឡើងទេ ដោយសារកម្លាំងនគរបាលទប់ស្កាត់ទាន់ពេល ប៉ុន្តែតំបន់នោះបង្កឲ្យកើតមានការកកស្ទះចរាចរណ៍ខ្លាំង។

ទោះយ៉ាងណា នៅថ្ងៃនេះ រ៉យទ័របានរាយការណ៍ថា កិច្ចការងារនៅស្ថានទូតអាមេរិកនៅក្នុងក្រុងម៉ានីល នៅតែបន្តដំណើរការធម្មតា ហើយពលរដ្ឋហ្វីលីពីនរាប់សិបនាក់នៅឈរតម្រង់ជួរ សុំទិដ្ឋការចូលទឹកដីអាមេរិកជាធម្មតា។ មិនមានសេចក្តីប្រកាសព័ត៌មានណាមួយចេញពីស្ថានទូតអាមេរិកទេ ហើយមន្ត្រីទូតក៏មិនផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែរ ទោះជាមានព័ត៌មានពីការចង់បំផ្ទុះគ្រាប់បែកនេះ។

លោក Coronel ថ្លែងថា គនរបាលទទួលបានការហៅទូរសព្ទ មុនម៉ោង៧ព្រឹកពីអ្នកបោសសំអាតតាមដងផ្លូវ រាយការណ៍ថា ពួកគេឃើញទូរសព្ទដៃចាស់មួយមានខ្សែខ្មៅនិងក្រហម ភ្ជាប់ទៅនឹងកញ្ចប់មួយ។ អ្នកបោសសំអាតនោះសង្ស័យថា កញ្ចប់នោះជាគ្រាប់បែកត្រៀមបំផ្ទុះ។

លោក Coronel ថ្លែងថា មិនមានគ្រោះថ្នាក់និងមិនមានការប្រកាសអាសន្នអ្វីទេ។ ដោយលោកបញ្ជាក់ថា វាមិនបានផ្ទុះអីទេ គឺមានតែរំសេវគ្រាប់កាំភ្លើងនៅក្នុងថង់នោះប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ