​​ភាព​យន្ត​​​​​​​​រឿង​ រាជ បូរី ​​​បើកចំហរពី​​​​ស្នេហា​ប្រុស​ស្រឡាញ់ប្រុស

បន្ទាប់ពីផលិតកម្មក្លាស៊ិក​​​ដែល​បិទទ្វារ​​​អស់ច្រើន​ឆ្នាំផលិតកម្មក្លាស៊ិក​​​ដែល​បិទទ្វារ​​​អស់ច្រើន​ឆ្នាំ កាលពី​ថ្ងៃទី​​២៩ខែមករា ​​ ​បាន​សម្រេច​ចិត្ត​បើកទ្វារ​ឡើង​​វិញ ​​​ជាមួយ​នឹង​ពិធី​ក្រុង​ពាលីរឿង​​​ «​​រាជបូរី​​ Comeback» ​ដែល​ភាពយន្ត​នេះ​​​និយាយពី​ជីវិតតស៊ូ​​​​របស់លោក រាជ បូរី​​​​ មុន​​ល្បី និង​មូលហេតុ​បណ្ដាល​ឲ្យលោក​​​​​​ក្រឡាប់​រថយន្ត​ស្លាប់​​​កាលពីខែ​មេសា​ក្នុង​ឆ្នាំ​​​២០១៦​។ ​​ផលិតករ​​បាន​អះអាងថា​​ ​ក្រៅពី​​​និយាយ​ពី​​ដំណើរជិវិត​របស់​​​​​​​​​​​អតីត​តារា​ចម្រៀង​​​លោក ​រាជ បូរី ​រឿងទាំង​មូល​ក៏​​ឆ្លុះបញ្ចាំង​ពី​ជីវិត​ស្នេហា​​ភេទ​ដូច​គ្នា​រវាង​​ប្រុស​នឹង​ប្រុស​​​ផងដែរ។

​លោក ហួរ សុផល ​​​​​​​​ម្ចាស់​​ផលិតកម្ម​ក្លាស៊ិក​​បានអះអាងថា​​​​​​ ​​​លោក​បានសម្រេច​ចិត្ត​បោះ​ទុន​​ធ្វើឲ្យ​​ផលិតកម្ម​​​​​ក្លាស៊ិកដំណើរ​ការជាថ្មី ​​​​បន្ទាប់ពី​​កត់សម្គាល់ឃើញថា​វិស័យភាពយន្ត​តាម​​រោង​កុន​​​ស្ទុះឡើង។ ខ្សែ​រឿងដែល​​លោកផលិត​គឺជាដំណើរជិវិតរបស់​លោក រាជ បូរី ​មុន​ស្លាប់ ​​ដោយ​លោក​​​បាន​​​​ដាក់ចំណង​រឿងថា ​​​«​​រាជបូរី ​​Comeback»។

ក្នុង​រឿង​នេះ​​ លោកថា​ការ​លាត​ត្រដាង​​ពី​ស្នេហា​​​​បុរស​​ស្រឡាញ់​បុរស​​ ក៏ជា​ប្រធានបទ​ផងដែរ ដើម្បី​​​​ឲ្យស្រប​នឹង​បរិបទ​ដែល​​​សង្គម​​ចាប់​ផ្ដើម​បញ្ចប់ការ​រើស​អើង​។ ហេតុ​ផលដែល​លោក​​ហ៊ាន​បញ្ចូល​​​​​​​សាច់រឿង​បែប​នោះ ​គឺ​បណ្ដាល​មកពី ​ទំនាក់ទំនង​​មិនប្រក្រតី​រវាង​បុរស​​​និង​បុរស ត្រូវ​លោក​ប្រាប់ថា​​​​កើតច្រើន ហើយ​លោកក៏​ចង់​អោយ​បុរស​ទាំង​​នោះ​ហ៊ាន​ទទួល​​យការពិត​​ ដោយ​​​​​បញ្ឈប់ស្ថានភាព​លាក់លៀម។

លោកនិយាយថា៖ ​​«​​​​ឥលូវ​ហ្នឹង​​​ស្នេហា​រវាង​ប្រុស​​នឹង​ប្រុសកាន់តែបើកចំហរ ចឹង​ហើយទើប​​ខ្ញុំសម្រេចចិត្ត​​បញ្ចូល​​​​ទិដ្ឋភាព​ហ្នឹង​ ​ជា​ប្រធាន​បទ​ធំ​ក្នុង​រឿង​រាជ​បូរី តែ​​កុំយល់ច្រលំថា​​ខ្ញុំលើកទឹកចិត្ត​អោយសង្គម​យើង​​ចឹង គឺគ្រាន់តែ​​​ចង់​អោយ​​​​​​សង្គម​ដឹង​ថា​បើគាត់​ក្លាយជា​ចឹង​ហើយ កុំស្អប់​ពួកគាត់ ហើយ​បើកចំហរ​អោយពួកគាត់​ស្រឡាញ់គ្នា​ទៅ ​យ៉ាង​ហោច​ណាស់ក៏ពួកគាត់មិន​បាន​​ធ្វើអ្វីដែល​​​​ខុស​ច្បាប់ ឬ​ប៉ះ​ពាល់​​​អ្នកណាដែរ​»

​លោកថា ​​​តួអង្គ​​ដែលតំណាង​ឲ្យ​លោក រាជ បូរី ​មិន​​ពាក់ព័ន្ធ​នឹង​ស្នេហា​ភេទ​ដូចគ្នា​នោះទេ ប៉ុន្តែ​​​​​​​​​​លោកតម្រូវឲ្យ​​តួអង្គ​​​តំណាង​លោក រាជ បូរី ​ធ្វើជា​​ឈឺ​ឆ្អាលចំពោះ​ស្នេហា​ភេទ​ដូ​ចគ្នានៅ​ក្នុង​​​ខ្សែ​រឿងនោះ​វិញ។ លោក​ថា ​​តារា​​​​​ប្រុស​២រូប នឹង​​​​​​​​​​​​​​​បង្ហាញពីការ​តស៊ូ​​​​​​​​​​​​​​​​ស្រឡាញ់គ្នា ដោយ​ស្ថានភាព​​ចុង​​ក្រោយគឺពួកគេ​បាន​​ក្លាយជា​គូស្នេហ៍រស់​នៅជាមួយគ្នា ​ហើយ​​​​​លែងមានការ​រើសអើង​​​​​​​​រាំង​ស្ទះ។

លោកសម្រេចចិត្ត​​​​​និពន្ធ​ខ្លឹមសារ​​បែបនោះ ដើម្បីឆ្លុះ​បញ្ចាំងដល់សង្គមថា​​​​​​​​មនុស្ស​ស្រលាញ់​ប្រុស​ក៏​​​មានការ​តស៊ូ និង​មាន​ស្នេហ៍ស្មោះ មិនខុស​ពី​ស្នេហា​ប្រុសស្រី​នោះដែរ។ ​ប៉ុន្តែ​លោក​ថា​ខ្លួននៅតែ​គ្មាន​បំណង​​បំផុស​អោយ​បុរស​ស្រឡាញ់បុរស​​​​​ ដោយ​​អះអាងថា​​​​បើទោះជា​ភាគី​ទាំង​ពីរ​មិន​បង្កឲ្យ​​​​​ប៉ះពាល់​ដល់អ្នកដទៃ ក៏មិនខុស​ពី​យក​អនាគត​របស់ខ្លួន​​មកប្រលែង​ចោល​អត់​អំពើ។  ​លោករំពឹង​យ៉ាង​ខ្លាំង​ថា​​​​​​​​​សាច់រឿង ​​«រាជ បូរី Comeback» ដែល​និយាយពីជីវិតពិត​​លោក​ រាជ បូរី និង​​​​​​​លើកឡើង​ពីស្នេហា​​បុរស​នឹង​បុរស​​​  ទទួល​បានជោគជ័យ​ក្នុង​ពេល​​​​​ដាក់បញ្ចាំង​ជា​សាធារណៈ។

លោកនិយាយថា៖ ​​«​​​​រឿងហ្នឹង​ចំណុចសំខាន់​វា​នៅ​ត្រង់​ហ្នឹងទើបខ្ញុំគិតថា​​​ការ​បោះ​ទុន​ផលិតរឿង​ហ្នឹង​​អត់ពិបាក​​​​​​ជោគជ័យ ហើយ​រឿង​ខ្ញុំ​​​​​អត់​និយាយពី​ស្នេហា​​​ភេទ​ដូច​គ្នា​រវាង​​​​ប្រុស​ម្ញិកម្ញ៉ក់ ​និង​​​មនុស្ស​អីទេ គឺ​និយាយពី​​ប្រុស​ពេញ​លក្ខណៈ និង​ប្រុស​​​ពេញ​លក្ខណៈតែម្ដង ទើបខ្ញុំថា​រឿង​ខ្ញុំ​ហ្នឹង​ក្លាយជា​រឿង​ទី​​១ ដែល​​​និយាយពី​​​​ការ​តស៊ូ និង​ភាព​ស្មោះត្រង់​​​របស់​មនុស្ស​ប្រុស​នឹង​ប្រុស!»

​លោក ​ហួរ សុផល បន្តថា​​​ខ្សែ​រឿង​មួយ​នេះ​នឹង​​​ដំណើរការ​​ថតរង្វង់​​​​២​ខែ ​ដោយមិនរាប់​បញ្ចូល​រយៈពេល​កាត់ត និង​​​​ការ​ដំឡើង​ឆ្អឹង​រឿង​ពីមុន​​នោះទេ។ ចំពោះ​ដើមទុន​គឺ​​យ៉ាង​ហោច​​​​​​​​ជាង​​​​​​​៤ម៉ឺន​ដុល្លារ ដោយ​​លោក​​ប្រាសថា​​រឿងនេះ​​​​​​​មានបញ្ជូល​ឈុត​ឆាកស្នេហា​​ប្រុស​ស្រី ​​ប្រុស​នឹង​ប្រុស ​​​​ឈុត​ឆាក​ភ័យរន្ធត់ និង​​​កំប្លុកកំប្លែង​​ពីដើម​​ដល់​ចប់​។ ​​

រឿង​នេះ ត្រូវ​លោកប្រកាសថា​​​​ប្រមូល​ផ្ដុំ​​តារា​​​​​ប្រុស​ស្រី​ល្បី​ឈ្មោះ​បច្ចុប្បន្ន និង​បាត់​​​មុខ​យូរចំនួន​​​​​៧៥រូប ដោយសូម្បីតែ​​​​តារា​ដែល​​​បាន​បោះ​បង់សិល្បៈ​​ទៅ​ហើយ ក៏លោកគៀគរអោយមកថត​​​​​​​​ជុំគ្នាផងដែរ។ លោកថា​​ភាពយន្ត​​រឿង ​​​​​​​​«​​រាជ បូរី ​Comeback» នឹង​អង្រួន​​​មហាជន​​ក្រោយពេលថត​ចប់ បន្ទាប់ពី​​លោក​ រាជ បូរី ទើបតែ​​ជួប​​ឧបទ្ទហេតុស្លាប់​​​​​​​​​​​​​ដែល​មានមហាជន​​​​​នៅ​ចាំ​​​នៅឡើយ។ លោក​ថា​ ​​​​ក្រោយ​​​​​បោះជំហាន​ជោគជ័យរឿងនេះ ​​ផលិតកម្ម​​​​​​ក្លាស៊ិក​ក៏អាច​​រៀបចំ​​ក្រុមចម្រៀង​ឡើង​វិញ​ផង​ដែរ ដើម្បីប្រកួត​ប្រជែង​ទីផ្សារ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ