កម្ពុជាស្នើជប៉ុនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ខណៈអតីតបក្សប្រឆាំងដ៏ធំត្រូវបានរំលាយ

មេដឹកនាំកម្ពុជា បានស្នើទៅជប៉ុន ឲ្យបន្ដការគាំទ្រការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨​នេះ បន្ទាប់​ពី​អតីតគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានតុលាការរំលាយចោល​តាមបណ្ដឹងរបស់រដ្ឋាភិបាល។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោកបានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ( Kazuyuki NAKANE) នៅវិមានសន្ដិភាព។

លោក ហ៊ុន សែន សរសេរទៀតថា ក្នុងជំនួបនោះ លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកឃ្លាំមើលភាពត្រឹមត្រូវ​នៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨។

ការស្នើរបស់លោក ហ៊ុន សែន ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយ នៅមុនការបោះឆ្នោតឆ្នាំ២០១៨។

សហគមន៍អន្ដរជាតិ នាំមុខសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជា កំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

សហគមន៍​អន្តរជាតិ​ក៏​បាន​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​ផង​ដែរ ដោយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​មិន​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ