មេដឹកនាំហ្សីបបាបវេប្រារព្វខួបកំណើត៩២ឆ្នាំជាមួយនិងការសន្យាកាន់អំណាចរហូតស្លាប់

មេដឹកនាំហ្សីបបាបវេប្រារព្វខួបកំណើត៩២ឆ្នាំ (រូបភាពពី AFP)

ប្រធានាធិបតីកាន់អំណាចយូរជាងគេនៅលើពិភពលោក Robert Mugaben នៃប្រទេស​ហ្សិប​​បាប​វេ​​កាល​ពីថ្ងៃ​ម្សិល​មិញបានធ្វើពិធីប្រារ​ព្វខួបកំណើតអាយុ៩២ឆ្នាំរបស់លោកដោយសន្យាប​ន្តកាន់អំណាចរហូ​ត​​ដល់ស្លាប់។

បណ្ដាញផ្សាយព័ត៌មាន BBC និងទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាពិធីនេះរៀបចំឡើងដោយគណបក្សរបស់​លោកដោយចំណាយប្រាក់៨០ម៉ឺនដុល្លារអាមេរិក។ ​ប៉ុន្ដែនៅពេលជាមួយគ្នានេះប្រជាជនរបស់ប្រទេសនេះភាគច្រើននៅតែប្រឈមមុខនិងការខ្វះស្បៀងដើម្បីជីវភាពគ្រួសាររបស់ពួកគេ។

លោកប្រធានាធិបតី Robert Mugabe បានដឹកនាំ​ប្រទេស​តាំងពីឆ្នាំ១៩៨០នៅពេល​ដែល​ប្រទេស​របស់លោកបានចាកចេញពីអណានិគម​ចក្រភពអង់គ្លេស។

ប្រភព BBC បានបញ្ជាក់ថាលោក Mugabe បានធ្វើជាអធិបតីនៃពិធីខួប​កំណើត​របស់​លោក​ហើយនៅក្នុងនោះមានមនុស្សរាប់ពាន់នាក់មកចូលរួម ប៉ុន្ដែនៅពេលជាមួយគ្នានេះលោកបានវាយប្រហារទៅលើមេដឹកនាំលោកខាងលិចហើយបានប្រកាសថាលោកមិនទទួលយកជំនួយទាំងឡាយណាដែលដាក់លក្ខខណ្ឌបង្ខិតបង្ខំមកលើរូបលោកនោះទេ។

តែលោកសន្យាថានឹងបន្ដកាន់អំណាចរហូតដល់លោកចូលមរណភាព។ មេដឹកនាំគណបក្សប្រឆាំងនៅប្រទេស Zimbabwe បានហៅពិធីរំលឹកខួបកំណើតរបស់មេដឹកនាំ​រូបនេះ​ថា​ធ្វើ​ឡើង​មិនឆ្លើយតបនិង​សេចក្ដីប្រាថ្នារបស់ប្រជាជននោះទេ។

លោក​មើល​ឃើញ​ថាប្រជាជន Zimbabwe ភាគច្រើន​នៅតែជាជនក្រីក្រជាងគេបើប្រៀបធៀបនិង​ប្រទេស​ដទៃ។

បើទោះជាយ៉ាងនេះក្ដី​លោក​ប្រធា​នាធិបតី Zimbabwe មុននឹងបានកាន់អំណាចលោក​បានចាប់និងឃុំខ្លួន​នៅ​ពន្ធ​នាគារ​១១ឆ្នាំ​ដោយសារតែលោកប្រឆាំងនិង​អាណានិគម​​របស់​អង់គ្លេស៕

ប្រភព: BBC និង AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ