រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មការិនី​១៥​នាក់​នៅ​កំពង់ស្ពឺ

រថយន្ត​ដឹក​កម្មករ​​ដែល​ក្រឡាប់​(រូបភាពពី​អគ្គ​ស្នងការ​នគរបាលជាតិ)

កម្មការិនី ១៥​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ បាន​ក្រឡាប់​នៅ​ព្រឹក​ថ្ងៃ​នៅ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ នេះ​ដោយ​យោង​តាម​អធិការ​នគរបាល​ស្រុក​សំរោងទង លោក ឃុត សុផល ដែល​ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី។

មន្ត្រី​នគរបាល​រូប​នេះ បាន​បន្ថែម​ថា រថយន្ត​ដែល​ផ្ទុក​​កម្មការិនី​ដល់​ទៅ ៤៥​នាក់​នោះ បាន​ក្រឡាប់​នៅ​ម៉ោង​ជាង ៦​ព្រឹក​ថ្ងៃ​នេះ នៅ​ត្រង់​ភូមិ​អង្គ​តាឡឹក ក្នុង​ឃុំ​សំបូរ ក្រោយ​ពី​បើក​បរ​ក្នុង​ល្បឿន​លឿន។ អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ក្រោយ​រថយន្ត​ក្រឡាប់។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ចឹក បូរិន បាន​ឲ្យ​ដឹង​ថា កម្មការិនី​របួស​ចំនួន ១៥​នាក់ ក្នុង​នោះ​របួស​ធ្ងន់​បាក់​ដៃ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​គ្លីនិក​នានា ក្រោយ​ពីកើត​ហេតុ​ការណ៍​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ